ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ទុកពេល១សប្តាហ៍ ឲ្យផែស្ងូតនៅអូដឹម បញ្ឈប់ការចតបង្កឲ្យស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៤
ក្រុមរថយន្តកុងតឺន័ររបស់ផែស្ងូតមួយកន្លែងនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលចតតម្រៀបគ្នាម្តង២ជួរ បង្កផលប៉ះពាល់ដល់ចរាចរណ៍ ការធ្វើដំណើររបស់ប្រជាពលរដ្ឋស្ទើរាល់ថ្ងៃ ពេលនេះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើកិច្ចសន្យាដោយទុករយះពេល១សប្តាហ៍ ទៀតបើមិនស្តាប់ការណែនាំនឹងចាត់វិធានការតាមច្បាប់។

ដោយឃើញទង្វើក្រុមរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងូតមួយកន្លែង ជាប់ផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឈប់ចតយ៉ាងអនាធិបតេយ្យលើដងផ្លូវ បង្កការស្ទះចរាចរណ៍រាល់ថ្ងៃ ទាំងមានកម្លាំងសមត្ថកិច្ច ប្រជាការពារសង្កាត់ចុះធ្វើចរាចរណ៍រាល់ថ្ងៃ ទោះបីកម្លាំងប្រជាការពារធ្លាប់ពន្យល់ណែនាំក៏ដោយ ក្រុមរថយន្តកុងតឺន័រទាំងនោះមិនស្តាប់ការណែនាំ នៅតែផ្គើនមិនបញ្ឈប់សកម្មភាពទាំងនេះ ទើបអាជ្ញាធរស្នើសុំ គោលការពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើលិខិតណែនាំដល់ក្រុមហ៊ុនផែស្ងួតមួយនោះ។


ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីជំបាញបានចុះទៅធ្វើលិខិតណែនាំ នឹងទុករយះពេល១សប្តាហ៍ទៀត ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពការចតរថយន្តកុងតឺន័រតម្រៀបជាជួរបែបនេះ តែបើមិនស្តាប់ការណែនាំរដ្ឋបាលខណ្ឌនឹងចាត់វិធានានការតាមនិតិវិធី៕ អត្ថបទ ៖សុខា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


