Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះកាយស្តារសំរាមចេញពីប្រឡាយផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ អាជ្ញាធរសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ បានចុះកាយស្តារសំរាមចេញពីប្រឡាយទឹកអមផ្លូវជាតិលេខ ៤ ដើម្បីសម្រួលចរន្តទឹកហូរ បញ្ចៀសការជន់លិចដោយទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន បានឲ្យដឹងថា​ ដោយឃើញមានសំរាមជាច្រើនបានអណ្តែតពាសពេញលើផ្ទៃទឹក​ បង្កការស្ទះចរន្តទឹកហូរ​ ទើបលោក​ដឹកនាំកម្លាំងប្រជាការពារសង្កាត់-ភូមិ ចុះកាយស្តារសំរាមចេញពីប្រឡាយ ខាងលើ។

លោកបានបន្តថា ប្រឡាយខាងលើជាប្រឡាយមេ អាចរំដោះទឹកជំនន់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូល។

អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ ងាយហើរ ឬ ធ្លាក់ចូលប្រឡាយទឹក បង្កការស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម