ព័ត៌មានជាតិ
លោក ប្រាជ្ញ ច័ន្ទ ត្រូវបានជ្រើសរើសជាបេក្ខភាពប្រធាន គ.ជ.ប ជំនួសលោកស៊ិក ប៊ុនហុក
លោក ប្រាជ្ញ ច័ន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងដោយសារបញ្ហាសុខភាព នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី១៦ ខែមិថុនា នេះថា អនុវត្តតាមច្បាប់ និងនីតិវិធី ដែលមានចែងពាក់ព័ន្ធ គ.ជ.ប បេក្ខភាព២រូប ដែលបានដាក់ពាក្យជាប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាបញ្ជូនឲ្យគណបក្សប្រជាជនកម្ពុជាជាអ្នកសម្រេចនោះ គឺគណបក្សប្រជាជនកម្ពុជាសម្រេចជ្រើរើសយកបេក្ខភាពលោក ប្រាជ្ញ ច័ន្ទ ដើម្បីធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយរុញទៅរដ្ឋសភាវិញ ដើម្បីឲ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

ចំណែកលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះដែរថា សភាបានទទួលលិខិតពីគណបក្សប្រជាជនកម្ពុជាហើយនៅថ្ងៃទី១៦ ខែមិថុនា នេះទាក់ទងការសម្រេចយកលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ហើយរដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្រេចបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព ហើយបេក្ខជនប្រធាន គ.ជ.ប ២រូបនោះ គឺទី១. លោក ប្រាជ្ញ ច័ន្ទ និងទី២. លោក ការ លាន (អតីតអភិបាលរងខេត្តព្រះវិហារ)។
លោក ប្រាជ្ញ ច័ន្ទ ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ លោកធ្លាប់កាន់តំណែងជាអភិបាលខេត្តបាត់ដំបងចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ហើយនៅខែមករា ឆ្នាំ២០០១៤ លោកត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ នៅពេលរាជរដ្ឋាភិបាលសម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី ហើយរហូតដល់ខែមីនា ឆ្នាំ២០១៩ លោកត្រូវបានរដ្ឋសភាជ្រើសតាំងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា៕
ដោយ ៖ កោះកែវ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


