ព័ត៌មានជាតិ
សមត្ថកិច្ចចាប់បាន ឪពុករំលោភកូនស្រីរត់គេចខ្លួនបានពីរថ្ងៃ
សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ នៅយប់ថ្ងៃទី ១៧ ខែមេសានេះ វេលាម៉ោង ៣៖១៥នាទី ចាប់ខ្លួនបានបុរសជាឪពុកដែលបានរំលោភសេពសន្ថវៈកូនស្រីបង្កើត អាយុ ៨ ឆ្នាំហើយរត់គេចខ្លួនបានពីរថ្ងៃ។
ករណីឪពុករំលោភកូនស្រីបង្កើត បានកើតឡើង នៅថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ៥៖៣០ នាទី នៅក្នុងផ្ទះបុរសជាឪពុក អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិខ្នារកណ្ដាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយពេលធ្វើសកម្មភាពរំលោភកូនស្រីបានសម្រេច ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈកម្លាំងនគបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារភូមិខ្នាកណ្តាល បានធ្វើការស្រាវជ្រាវ និងឃ្លាំមើលតាមប្រមាញ់តាមចាប់ខ្លួនបានមុខសញ្ញាខាងលើនេះ នៅវេលាម៉ោង៣និង ១៥ យប់ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនានេះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លនឯងពិតប្រាកដមែន ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


