ព័ត៌មានជាតិ
បេក្ខជនឈរឈ្មោះទាំងអស់ត្រូវតែមានលក្ខណៈសម្បត្តិ និងប្រជាប្រិយភាព ទាំងសុខភាព និងទាំងសមត្ថភាព
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានលើកឡើងថា ឆ្នាំនេះមិនមានការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូចឆ្នាំកន្លងមកនោះទេ តែបេក្ខជនឈរឈ្មោះទាំងអស់ត្រូវតែមានលក្ខណៈសម្បត្តិ និងប្រជាប្រិយភាព សុខភាព និងទាំងសមត្ថភាពនៅក្នុងមូលដ្ឋាន។

លោកសុខ សម្បត្តិ បន្តថា ដោយអនុលោមតាមសភាពការណ៍នាពេលបច្ចុប្បន្ន សង្កាត់នីមួយៗត្រូវជ្រើសរើសឲ្យបាន ទាំងបេក្ខជនពេញសិទ្ធ និងទាំងបេក្ខជនបម្រុងត្រូវមានចំនួនលើសពីរដងនៃចំនួនអាសនៈ យ៉ាងតិចពីរនាក់ឡើង(ឧទាហរណ៍ ៥+៥+២=១២ឡើង)ហើយក្នុងនោះមានបេក្ខនារីផងដែរ។ ក្នុងបញ្ជីទាំងមូល ត្រូវមានយុវជន(អយុ៤៥ឆ្នាំចុះ)យ៉ាងតិច១/៣នៅក្នុងបេក្ខជនពេញសិទ្ធ និង១/៣នៅក្នុងបេក្ខជនបម្រុង។ បេក្ខជនដែលឈរលំដាប់លេខរៀងអាចជាប់ឆ្នោតគម្បីត្រូវធានាឲ្យបានទាំងប្រជាប្រីយភាព ទាំងសុខភាព និងទាំងសមត្ថភាពបំពេញការងារជូនប្រជាជន ជូនប្រទេសជាតិ និងជូនគណបក្ស។

ចំណែកលោក រស់ សូផាន់ អនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ក្រុមការងារចុះជួយខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យការរៀបចំ និងអនុវត្តន៍ការចាត់តាំងនេះដោយហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ និងអាចបង្កើតក្រុមការងារមួយដើម្បីជួយ។ ក្រុមការងារនេះត្រូវធ្វើរបាយការណ៍ជាប្រចាំជូនក្រុមការងារចុះជួយខណ្ឌតាមការកំណត់។

លោកបន្តថា ក្រុមការងារចុះជួយខណ្ឌ ត្រូវណែនាំដល់ក្រុមការងារចុះជួយសង្កាត់នីមួយៗរៀបចំរៀបចំបង្កើតក្រុមការងារសម្រាប់តាមដានត្រួតពិនិត្យការអនុវត្តផែនការនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គ្រប់ថ្នាក់ ត្រូវពង្រឹងរបៀបរបបធ្វើការងារឲ្យបានច្បាស់លាស់ និងត្រូវធ្វើការបូកសរុបរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួនជាប្រចាំតាមការកំណត់។

លោកបញ្ជាក់ថា រាល់ការជួបជុំ ការប្រជុំ ការធ្វើសន្និបាត ការប្រមូលផ្តុំកម្លាំងការហែក្បួន។ល។ ត្រូវអនុវត្តដោយច្នៃប្រឌិតឲ្យបានសមស្របតាមសភាពការជាក់ស្តែងពិសេសត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាលរបស់ក្រសួងសុខាភិបាលនិងរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដល់ការប្រយ័ត្នប្រឆាំង និងជំងឺកូវីដ១៩ក្នុងនោះត្រូវអនុវត្តនូវវិធានការ៣ការពារ និង៣កុំឲ្យបានជាប់លាប់បំផុត៕
ដោយ ៖ ឧត្តរ៉ា




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


