Connect with us

ព័ត៌មានជាតិ

លើកដំបូង​កម្ពុជា​បើកដំណើរការរោងចក្រចម្រាញ់មាស​ថ្ងៃនេះ

បានផុស

នៅ

ពិធីប្រារព្ធបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនអូស្ត្រាលីទី១ បានសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាសរយៈពេល ១៤ ឆ្នាំ ដែលបានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស​៩០%។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១០ ខែមិថុនា បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលកម្ពុជាអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។

កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្ដល់ប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងពីសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ហើយថវិការទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទ៖ ឡេង ដេត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម