ព័ត៌មានជាតិ
ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខក្នុងដីឡូតិ៍ទំនេរមួយកន្លែងនៅតំបន់អូរត្រេះ
ព្រះសីហនុ ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅលើវាលស្មៅក្នុងដីឡូតិ៍មួយកន្លែងដោយមិនទាន់មូលហេតុ។
ករណីប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណនេះបានកើតមានឡើងនៅម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូតិ៍ទំនេរ មួយកន្លែងនៅចំណុចអូត្រេះ១ក្បែរបងឆៃណាថោន ស្ថិតក្រុម៨ ភូមិ៦សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថា សាកសពជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំ មានភិនភាគ សប្បុរស ដេកស្លាប់ផ្កាប់មុខ កំពស់ប្រហែល1.55ម (ជនជាតិអាស៊ី) ស្លៀកពាក់ខោ ខាប៊ូយជើងវែងពណ៌ទឹកប៊ិច អាវយឺតខ្មៅដៃខ្លី ស្បែកជើង ប៉ាតតា ស+ខ្មៅចង់ខ្សែ សកខ្លី។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះគេមិនទាន់ដឹងថា សាកសពបុរសម្នាក់នេះ ស្លាប់ដោយសារករណីមនុស្សឃាត ឬ ក៏មូលហេតុអ្វីនៅឡើយទេ ដោយរង់ចាំក្រុមសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច័យ និងស្រាវជ្រាវ៕
ដោយ ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៩ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)