ព័ត៌មានជាតិ
មនុស្ស៤នាក់ ក្លែងធ្វើជានគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ជម្រិតទារប្រាក់ពីពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប
ភ្នំពេញ ៖ បន្ទាប់ពីបានទទួលព័ត៌មានថា មានជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ បានក្លែងអត្តសញ្ញាណជានគរបាលប្រឆាំងគ្រឿងញៀន ប្រើប្រាស់រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបានទាំងព្រម នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវ ឈានទៅបង្ក្រាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់។

នេះជាការអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់៖
១៖ ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ (មេក្លោងផ្តើមគំនិត)
២៖ ឈ្មោះ សយ តុលា ភេទប្រុស អាយុ៣២ឆ្នាំ
៣៖ ឈ្មោះ ផាន់ វីរៈភក្តី ភេទប្រុស អាយុ៣១ឆ្នាំ
៤៖ ឈ្មោះ សល់ ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ។

វត្ថុតាងចាប់យករួមមានរថយន្ត ១គ្រឿង ម៉ូតូ ២គ្រឿង អាវុធខ្លី (ជ័រ) ១ដើម វិទ្យុទាក់ទង ១គ្រឿង ឯកសណ្ឋាននគរបាល ២ឈុត និងអាវ ១ មួកនគរបាល ១ ខ្សែក្រវាត់នគរបាល ១ អាវគ្រោះ ១ មានផ្លាកសញ្ញាគ្រឿងញៀន អាវកាក់ ១ មានផ្លាកសញ្ញាគ្រឿងញៀន កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១ កាតនគរបាលក្លែងក្លាយចំនួន ៣សន្លឹក កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក (ក៧ ក៥) កាតសម្គាល់អាវុធខ្លី ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក និងកាតចាក់វ៉ាក់សាំង ១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់