Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនតារា អេដវីន ទៅតុលាការ ក្រោយប្រើហិង្សា​លើប្រពន្ធរបួសសុសសាច់

បានផុស

នៅ

សមត្ថកិច្ច​អាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ បាន​ចាប់​ខ្លួនតារា ឈ្មោះ អេដវីន បញ្ជូន​មកសាលាដំបូងរាជធានីភ្នំពេញ​ដើម្បីធ្វើការសាកសួរ​ពាក់ព័ន្ធ​និង​អំពើហិង្សា​ក្នុង​គ្រួ​សារ​។

ការចាប់ខ្លួន កើតមានឡើងបន្ទាប់ពីអាខោនហ្វេសប៊ុក របស់នារីម្នាក់ ឈ្មោះ សុទ្ធ កញ្ចកា ដែល​គេ​ស្គាល់ថា ជាប្រពន្ធរបស់ អេដវីន បានបង្ហោះរូបភាពរបួសស្នាមសុសសាច់ និងខ្លឹមសារ​ឈឺចាប់​លាយ​ឡំដោយទឹកភ្នែករាប់តំណក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងរៀបរាប់នៅលើហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែមិថុនាថា ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែល​ឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏​ហ៊ាន​លះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ”។

នាង សុទ្ធ កញ្ចកា បានប្រាប់ថា ប៉ុន្មានថ្ងៃកើតហេតុភ្លាម នាងមិនចង់យក​រូបបែបនេះយកមកបង្ហោះទេ ព្រោះតែបេះដូងនាងនៅឈឺខ្លាំងទឹកភ្នែកហូរទប់មិនជាប់។

នាង សុទ្ធ កញ្ចកាបន្តថា “សាកបិទភ្នែកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឱ្យ​អ្នកណាចូលមកជួយ​ហើយ​ដក​ខ្សែក្រវ៉ាត់​ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយ​យកវាយយកមិនដកដៃ។ ពេល​នោះ ខ្ញុំឈឺពេកក៏យកដៃរង ហើយគេមិនឈប់ ទេគេមកវាយខ្លួនខ្ញុំ​ថែមគ្រប់​កន្លែងរហូត​ខ្ញុំ​រត់​ទៅ កន្លៀត​ពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុស​ជា​មួយ​បង​ទេ ម៉េចបងមិនជឿអូន» តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏​ឈប់​មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោក​ទៅនឹងជញ្ជាំង​មួយ​ទំហឹង​ខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ «បងអើយ​ឈប់​ទៅ​អូន​ឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយ​មក​គេ​ក៏​ចាប់​អូស​ខ្ញុំឡើង​ម៉ូតូ​ទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ”។

យ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុដែលឈានដល់ការប្រើហិង្សានេះ នៅឡើយទេ ខណៈ​នាង​ប្រាប់​ថា ចាំរម្មណ៍ខ្លួនស្ងប់នាងនិងពន្យល់សាច់រឿងលម្អិត គ្រាដែលពេលនេះនាងកំពុង​រង​របួស គ្រាំ​គ្រា​ក្នុងក្បាល ហើយពេលនេះតុលាការកំពុងធ្វើការសាកសួរបុរសជាប្ដីដែលប្រើហិង្សាសដាក់ប្រពន្ធ៕ អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម