ព័ត៌មានជាតិ
ឆេះឃ្លាំងផ្ទុកសំបកកង់រថយន្តចាស់ៗមួយកន្លែង ប្រើរថយន្តពន្លត់អគ្គិភ័យអស់៧គ្រឿង
អគ្គិភ័យឆេះឃ្លាំងផ្ទុកសំបកកង់រថយន្តចាស់ៗមួយកន្លែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យមួយកន្លែង លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ និងរថយន្ដទឹកពន្លត់អគ្គិភ័យ ក្រុង ស្រុក មួយចំនួនចេញពីជួយជាបន្ទាន់។


លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើ គឺ ភ្លើងឆេះសំបកកង់រថយន្តចាស់ៗ ដែលមានទីតាំង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់អ្នកគ្រប់គ្រងឈ្មោះ ព្រាប ចាន់ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងករណីនេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ រួមមាន៖ ១. ឃ្លាំងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៨ម x១៨ម ខូចទាំងស្រុង, ២. គ្រឿងឈើមួយចំនួន, ៣. ទូដែកចំនួន ២គ្រឿង, ៤. គ្រែចំនួន ០១គ្រឿង, ៥. ប្រាក់ចំនួន ២,០០០,០០០ រៀល, ៦. សៀវភៅគ្រួសារ និងសំបុត្រកំណើត។


ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ លោកឧត្តមសេនីយ៍ស្នងការរងបានឱ្យដឹងទៀតថា ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣២រថយន្ត (ក្នុងនោះរថយន្តរបស់ខេត្ត០២គ្រឿង រថយន្តស្រុកពញាក្រែក ០១គ្រឿង រថយន្តស្រុកត្បូងឃ្មុំ ០១គ្រឿង រថយន្តក្រុងសួង ០១គ្រឿង រថយន្តស្រុកតំបែរ ០១គ្រឿង រថយន្តស្រុកមេមត់ ០១គ្រឿង) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ហើយមូលហេតុទុសេ្សខ្សែភ្លើង៕
អត្ថបទ៖ សាន វិឡែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



