ព័ត៌មានជាតិ
ឆក់កាបូបបានសម្រេចគេចខ្លួនបាន១ថ្ងៃ ស្អែកចេញឆក់ទៀត ត្រូវសមត្ថកិច្ចក្របួចជាប់
ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង២០យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផែស្ងួតតេងឡាយ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយព្យាយាមគេចខ្លួនបាត់ លុះមកដល់វេលាម៉ោង១៧ និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យជិះម៉ូតូបម្រុងធ្វើសកម្មភាពទៀត តែជួបកម្លាំងល្បាត ក៏ភ័យជិះម៉ូតូគេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមរហូតឃាត់បានជនសង្ស័យ២នាក់។
ជនសង្ស័យទី១ឈ្មោះ អេង វ៉ាន់ជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ រ៉េត ចាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករលើកបេតុង ស្នាក់នៅភូមិជម្ជូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ហាន់ សូដានី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដែលបាត់បង់រួមមាន៖ ទូរស័ព្ទម៉ាកសាំយុង១គ្រឿង លុយចំនួន៤៨០០០០រៀល។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូតាមដងមហាវិថីឈ្នះឈ្នះ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកនិច និងមួយគ្រឿងទៀតម៉ាកសង់ប៉ិច មកធ្វើសកម្មភាពឆក់ការស្ពាយពីស្ត្រីរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់អស់។ ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ដើម្បីសុំការអន្តរាគមន៍។


លុះមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានល្បាតកន្លែងងាយរងគ្រោះ ខណៈមកដល់មុខផ្សារបឹងបៃតង ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IA 2793 ដោយមានការសង្ស័យក៏ហៅឈប់ដើម្បីត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យទាំង២មិនឈប់និងព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចដេញចាប់បានម្នាក់ ដោយឡែកម្នាក់ទៀតបន្តជិះម៉ូតូគេចខ្លួនរហូតមកដល់ជិតប៉ុស្តិ៍នគរបាលចោមចៅទី៣ ទើបសមត្ថកិច្ចដេញចាប់បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ត្រីរងគ្រោះពិតប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕
អត្ថបទ៖ សុខា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



