ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញចុះបិទទីតាំងផ្ទះសំណាក់និងភោជនីយដ្ឋាន (ញូវ ហ្វឺ ប៉ារីស ) ខណៈភ្ញៀវបរទេសម្នាក់វិជ្ជមានកូវីដ
ចុះបិទទីតាំងផ្ទះសំណាក់និងភោជនីយដ្ឋាន មួយកន្លែងនៅខណ្ឌដូនពេញ ក្រោយមានភ្ញៀវបរទេសម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។

បន្ទាប់ពីខាងគ្រូពេទ្យ បានរកឃើញភ្ញៀវបរទេសម្នាក់ កំពុងស្នាក់នៅបន្ទប់នៃផ្ទះសំណាក់ផ្ទះសំណាក់ និងភោជនីយដ្ឋាន យីហោ(ញូវ ហ្វឺ ប៉ារីស )ស្ថិតនៅផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានវិជ្ជមានកូវីដ-១៩នោះ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះអាជ្ញាធរខណ្ឌដូនពេញ ចុះមកបិទទីតាំងនោះបណ្តោះអាសន្នមួយរយៈសិន។



ប្រតិបត្តិការណ៍នោះដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញបានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះធ្វើការបិទទីតាំងនោះតែម្តង។ ដូច្នេះហើយអាជ្ញាធរខណ្ឌដូនពេញ ក៏សូមឲ្យអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាពនិងសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ និងប្រសិនបើ មានរោគសញ្ញាដូចជាគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?