ព័ត៌មានជាតិ
គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា នេះចំនួនប្រជាជនស្លាប់ដោយទឹកជំនន់ កើនដល់៣៩នាក់
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ( គ.ជ.គ.ម.) បានឲ្យដឹងថា ចាប់គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់១៩ រាជធានី-ខេត្ត ស្មើ១១០ ក្រុង,ស្រុក,ខណ្ឌ។

រាជធានី-ខេត្ត ទាំងនោះរួមមាន: ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ , ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងកំពង់ធំ។
អគ្គលេខាធិការដ្ឋានបានឲ្យដឹងថា ប៉ះពាល់ប្រជាជនប្រមាណ១២០,៧៨៥ គ្រួសារ ស្មើប្រមាណ៤៨៣,១៤០នាក់, ប្រជាជនជម្លៀសប្រមាណ១១,៥៥៤ គ្រួសារ ស្មើប្រមាណ ៤៦,២១៦នាក់, ប្រជាជនស្លាប់៣៩នាក់ (កើនបន្ទាយ មានជ័យ ៣នាក់ ), ផ្ទះប៉ះពាល់ប្រមាណ ១១១,៣៥៤ខ្នង និងខូចខាត ៦៣ខ្នង។



សាលារៀនលិចទឹកប្រមាណ៧០៧កន្លែង ស្រូវលិចទឹកប្រមាណ ២៣២,៥៥១ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៣,៩១៨ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ. ម, ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៦៥ គ.ម, ទំនប់ ប៉ះពាល់ប្រមាណ៤១ គ.ម។
ប្រឡាយមេ ប៉ះពាល់ប្រមាណ២២៤ គ.ម , ប្រឡាយរងប៉ះពាល់ប្រមាណ ១៧៩ គ.ម, ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១១៨ គ.ម, ច្រាំងទន្លេ ប៉ះពាល់ ១៥៧៥ ម៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


