ព័ត៌មានជាតិ
មេខ្យល់ជនជាតិថៃ៣នាក់ និងពលករខ្មែរ២១នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវទាហានថៃ និងនគរបាលខ្មែរ ឃាត់ខ្លួន
បន្ទាយមានជ័យ ៖ កម្លាំងទាហានថៃបានធ្វើការ សហការជាមួយកម្លាំងនគរបាលកម្ពុជាល្បាតតាមព្រំដែនទី១២ ក្នុងនោះកម្លាំងទាហានថៃ សហការជាមួយកម្លាំងនគរបាលកម្ពុជា បានធ្វើការឃាត់ខ្លួនមេខ្យល់ជនជាតិថៃ៣នាក់ និងពលករខ្មែរចំនួន២១នាក់ បានជាបន្តបន្ទាប់នៅក្នុងទឹកដីភូមិកែវ ផេចផ្លយ និងភូមិណងផៃ កាលពីវេលាម៉ោង៥ នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមសេចក្ដីរាយការណ៍ពីកម្លាំងជួរមុខបានប្រាប់ថា ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃនោះ មានប្រុស១២នាក់និងស្រី៩នាក់ ចេញពីប្រទេសកម្ពុជាចូលទៅទឹកដីថៃ ព្រមទាំងមានមេខ្យល់ជនជាតិថៃ១នាក់ និងអ្នកមើលផ្លូវជនជាតិថៃ២នាក់ ដែលមេខ្យល់ទាំង៣នាក់នេះ ជាអ្នករស់នៅក្នុងស្រុកតា ព្រះយ៉ានាំទៅប្រទេសថៃ។ ដោយឡែកពលករខ្មែរទាំងអស់ ចង់ទៅស៊ីឈ្នួលនៅក្នុងប្រទេសថៃ។

កម្លាំងទាហានថៃបានធ្វើការសហការជាមួយកម្លាំងនគរបាលកម្ពុជា ក្រោយពីការចាប់ឃុំខ្លួនពលករ២១នាក់ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំងអស់ទៅសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល។ ក្រោយពីសាកសួរ និងធ្វើកំណត់ហេតុរួចរាល់ ពលករទាំងអស់ត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចត្តាទ្បីស័កខេត្តបន្ទាយមានជ័យ១៤ថ្ងៃ ចំណែកមេខ្យល់៣នាក់ប្រគល់ទៅឲ្យកម្លាំងទាហានថៃយកទៅប្រទេសវិញធ្វើតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


