ព័ត៌មានជាតិ
ឯកឧត្តម លី ធុជ អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ ក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ លេីក ឡេីង បែប នេះ ក្នុង ឱកាស អញ្ជើញជាអធិបតីក្នុងពិធីខួប អនុស្សាវរីយ៍ លេីក ទី៧០ នៃ ការ បង្កើត គណបក្ស ប្រជាជន កម្ពុជា និងផ្សព្វផ្សាយ “ផែនការសកម្មភា ពសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមាន ការចូលរួមពីក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៥ សមាជិក សមាជិការ គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់។

ក្នុងឱកាសនេះ ឯកឧត្តម លី ធុជ សូម កោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមការងារគណបក្សគ្រប់ថ្នាក់ កន្លងមក ដែលបានយកចិត្តទុកដាក់ គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឲ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការឆ្លើយតបនឹងគុណបំណាច់ និងការផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលថ្មីៗនេះប្រឈមនឹងបញ្ហាចំពោះមុខ បានចូលរួមយ៉ាងសកម្មដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយ គ្នា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និង សហការី ក៏ បាន អញ្ជើញ តម្លេីង ប៉ាណូ គណបក្ស ជា និមិត្តរូប ដេីម្បី អបអរសាទរ ខួប អនុស្សាវរីយ៍ លេីក ទី ៧០ នៃ បង្កើត គណបក្ស ប្រជាជន កម្ពុជា នៅ មុខ ទីស្នាក់ការ គណបក្ស សង្កាត់ បាទី ក្ក្រុងបាវិត៕
អត្ថបទ ៖ ដោយ: ភក្ដី


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


