ព័ត៌មានជាតិ
គ្រួសារសពទាំង ៤ នាក់ ស្លាប់ដោយគ្រោះអគ្គិភ័យទទួលបានថវិកា និងក្ដារមឈូសសម្រាប់ធ្វើបុណ្យតាមប្រពៃណី
គ្រួសារជនរងគ្រោះដែលស្លាប់ដោយគ្រោះអគ្គិភ័យចំនួន ០៤នាក់ នៅថ្ងៃទី ២៩ ខែមិថុនានេះ បានទទួលថវិកា និងក្ដារមឈូស ពីសំណាក់ អភិបាលរាជធានីភ្នំពេញ តាមរយៈលោកអភិបាលខណ្ឌដូនពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និងក្តារមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុក្ខរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋរងគ្រោះចំនួន ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ លោកអភិបាល ខណ្ឌដូនពេញបានប្រគល់ថវិកាចំនួន ១លានរៀល និងក្តារមឈូសចំនួន០៤ សរុបថវិកាចំនួន ៧លានរៀល ជូនដល់គ្រួសារសពនីមួយៗ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះដែរគ្រួសារសពទាំង៤ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបផ្ទឹមមិនបានឡើយចំពោះទឹកចិត្ត សណ្តោសប្រណី ប្រកបដោយសប្បុរសធម៌របស់ អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។

ក្រោយពីបានទទួលនូវបច្ច័យនិងក្តារមកឈូសរួច តំណាងក្រុមគ្រួសារសពទាំង០៤នាក់ បានគោរពជូនពរលោកអភិបាលរាជធានីនិងលោកអភិបាលខណ្ឌដូនពេញព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ ទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់មារសត្រូវ និងសុខភាពល្អបរិបូរណ៍ ព្រមទាំងជៀសផុតពីជម្ងឺកាចសាហាវទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ រស្មី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


