Connect with us

ព័ត៌មានជាតិ

កំពុង​បារម្ភ អ្នក​ដំណើរ​​តាម​ព្រំដែន​មក​ពី​ថៃ​​ មាន​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ប្រភព​មក​ពី​ឥណ្ឌា

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​លើកឡើង​បន្ទាប់​ពី​រកឃើញ​​អ្នក​ដំណើរ​មកពី​ថៃ​ជា​ច្រើន​មាន​ផ្ទុក​វិរុស​បំប្លែង​ខ្លួន​ថ្មី​ដែលតា (Delta) ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា។

ក្នុង​សារ​សំឡេង​តាម​តេឡេក្រាម មន្រ្តី​សុខាភិបាល​រូប​នេះ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ ខណៈ​កម្ពុជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​លើ​អ្នក​ដំណើរ ជាពិសេស​តាម​ច្រក​ព្រំដែន​ថៃ​មាន​ផ្ទុក​វិរុស​បំប្លែង​ខ្លួន​ដែល​តា ដែល​មាន​ភាព​សាហាវ ងាយ​បង្ក​ការ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​​ថ្លែង​ថា ត្រឹម​ខែ​មិថុនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ដំណើរ ២២ នាក់​មាន​​វិរុស​បំប្លែងខ្លួន​​ថ្មី​ដែល​តា​។ មេរោគ​នេះ​មាន ៣ សណ្ឋាន​គឺ​ប្រភេទ B.1.6 ប្រភេទ B.1.7 និង​ប្រភេទ​ថ្មី B.2 ទៀត។

បើ​តាម​លោក​ជំទាវ​ នៅ​លើ​សកលលោក​មាន​ការ​ភ័យ​ខ្លាច​​ពី​មេរោគ​បំប្លែង​ថ្មី​ ហើយ​កម្ពុជា​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ការ​មក​ដល់​នៃ​វិរុស​នេះ​ផង​ដែរ​ ខណៈ​​អ្នក​ដំណើរ​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ មានផ្ទុក​ពពួក​មេរោគ​នេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រាល់អ្នកដំណើរដែលឆ្លងចូល​ប្រទេស​កម្ពុជា ត្រូវធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែនទាំងអស់ចាប់ពីថ្ងៃទី២៦ ខែមិថុនាតទៅ ដោយអាជ្ញាធរមិនត្រូវដឹកជញ្ជូនមកធ្វើចត្តាឡីស័កនៅតាមភូមិឃុំស្រុកទៀតឡើយ។ ក្រសួងបញ្ជាក់ថា ការដែលគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ណែនាំទៅអាជ្ញាធរជាប់ព្រំដែនបែបនេះ គឺដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍។

ការដាក់ចេញវិធានការរបស់ក្រសួងសុខាភិបាលនេះ ក៏​ធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញអ្នកដំណើរជាពិសេស​តាម​ច្រក​ព្រំដែន​ថៃ បាន​ឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ខណៈពិភពលោកកំពុងព្រួយបារម្ភខ្លាំងពីប្រភេទមេរោគបំប្លែងខ្លួនថ្មីនេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម