Connect with us

ព័ត៌មានជាតិ

នាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវចុះវាស់ព្រំដីក្រុមហ៊ុន យូ​ហេហ្វា ដែលត្រូវបានពលរដ្ឋវាតទី

បានផុស

នៅ

ខេត្តតាកែវ៖ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្ត និងលោកអនុប្រធានមន្ទីរកសិកម្មខេត្តតាកែវ រួមនឹងមន្ត្រីការិយាល័យ​ភូមិបាលស្រុកត្រាំកក់ បានចុះពិនិត្យ និងដៅចំណុចព្រំដីក្រុមហ៊ុន យូហេហ្វា ដែលត្រូវបានក្រុមប្រជាពលរដ្ឋវាតទីកាន់កាប់យកដីធ្វេីសង់លំនៅដ្ឋានរស់នៅ និងអាស្រ័យផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភី រាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះថា ជាថ្មីម្តងទៀត លោក និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះមកដៅចំណុចព្រំដីរបស់ក្រុមហ៊ុន យូហេហ្វា រកចំណុចព្រំពិតប្រាកដ ក្រោយមានភាពចម្រូងចម្រាស់ពីប្រជាពលរដ្ឋដែលមកឈួសឆាយដីយកធ្វេីជាកម្មសិទ្ធិប៉ះពាល់ដល់ដីក្រុមហ៊ុន ត្រង់ចំណុចខ្លះៗ ដេីម្បីយកទៅសិក្សា និងរកដំណោះស្រាយ។

ដោយឡែកក្រុមប្រជាពលរដ្ឋលេីកឡេីងដែរថា ពួកគាត់ទទួលស្គាល់ថា ពិតជាបានរុករានកាន់កាប់យកដីរបស់ក្រុមហ៊ុននេះមែន ក្រោយឃេីញក្រុមហ៊ុនមួយនេះបាត់មុខមួយរយៈ ព្រោះសំអាងថាជាដីរបស់រដ្ឋ។

លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តតាកែវបានបញ្ជាក់ទៀតថា តាមលិខិតស្នាម ដីរបស់ក្រុមហ៊ុន យូហេហ្វាមានទំហំ១,០០០ហិកតា (មួយពាន់ហិកតា) គឺមានទីតាំងស្ថិតនៅភូមិបុស្សតាផង់ ចំណុចស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទ៖ មាស វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម