ព័ត៌មានជាតិ
ជក់ថ្នាំញៀនឡើងវង្វេង ដេញកាប់អ្នកភូមិកំពុងជុំគ្នាធ្វើនំបញ្ចុក ត្រូវស្រ្តីម្នាក់របួសពេញខ្លួន
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់កំពុងអង្គុយធ្វើទឹកនំបញ្ចុក ត្រូវជនបែកថ្នាំយកកាំបិតខ្វែវដេញកាប់ជាច្រើនកាំបិតរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះហឿង សៃនាវ ភេទស្រីអាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ជាជនញៀនថ្នាំឡើងបែក។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកនំបញ្ជុកហូបជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៥នាក់នៅក្រោមផ្ទះ ស្របពេលនោះជនដៃដល់ឈ្មោះស្វឿង ប៉ុង ជាមនុស្សញៀនថ្នាំ បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកភូមិដោយពុំដឹងមូលហេតុ។ ដោយឃើញសកម្មភាពរបស់ជនដៃដល់ដូចជាសាហាវពេក ក្រុមអ្នកភូមិក៏នាំគ្នារត់ ហើយជនបែកថ្នាំនោះនៅបន្តដេញតាមកាប់ ស្របពេលនោះជនរងគ្រោះជំពប់ដុំថ្មដួល ត្រូវជនល្មើសតាមទាន់ក៏កាប់ជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។
ចំណែកជនល្មើស ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ដោយយកកាំបិតខ្វែវទៅជាមួយនៅពេលនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកតាមដេញចាប់បានភ្លានៗ យកមកផ្តន្ទាទោសតាមច្បាប់ហើយ ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


