ព័ត៌មានជាតិ
ខេត្តក្រចេះ ត្រៀមយកវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ធ្វើទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤កក្កដានេះថា រដ្ឋបាលខេត្តបានត្រៀមយកវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ស្ថិតក្នុងក្រុងក្រចេះធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់។
លោក វេជ្ជបណ្ឌិត ឈ្នាង ស៊ីវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានបន្តថា« យើងចាំបាច់ត្រូវតែត្រៀមលក្ខណៈទុកជាមុននូវកន្លែងព្យាបាលឱ្យហើយ ព្រោះមិនដឹងថា នៅថ្ងៃខាងមុខនេះស្ថានភាពការឆ្លងជំងឺកូវីដ១៩ នៅខេត្តក្រចេះវាវិវត្តន៍ទៅជាយ៉ាងណានោះទេបើកើនឡើងយើងមានកន្លែងរៀបចំរួចជាស្រេចមិនពិបាកនោះឡើយ»។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមការងារបានរៀបចំចាត់ចែងយកតុ បោសសំអាតក្នុងបន្ទប់នីមួយៗឱ្យបានស្អាត ដើម្បីរៀបចំដាក់គ្រែនិងបំពាក់សម្ភារៈផ្សេងៗ សម្រាប់អ្នកជំងឺសម្រាកនិងរៀបចំប្រព័ន្ធទឹកភ្លើងនិងបន្ទប់អនាម័យឱ្យបានស្អាតស្របទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ លោក វេជ្ជបណ្ឌិត បានបន្ថែមថា វិទ្យាល័យនេះមាន១៨បន្ទប់ ដោយ១បន្ទប់អាចដាក់គ្រែ បានចំនួន៨គ្រែសរុប១៤៤គ្រែខណៈបច្ចុប្បន្ននេះ ខេត្តមានទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៤កន្លែងក្នុងនោះមានសណ្ឋាគារបឹងកាឡូផងដែរ និងមណ្ឌលចត្តាឡីស័កមានចំនួន៤កន្លែង។

រហូតមកដល់ពេលនេះខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០១នាក់ និងស្លាប់ចំនួន៣នាក់។ លោក វេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រភពនៃការចម្លងជំងឺកូវីដ១៩ នៅខេត្តក្រចេះ គឺដោយសារឆ្លងតាមអ្នកដំណើរមកពីជុំវិញខេត្ត និងមកពីរាជធានីភ្នំពេញពិសេស គឺឆ្លងតាមរយៈក្លឹបកម្សាន្ត។


លោកប្រធានមន្ទីរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កម្ដៅក្នុងខ្លួនឡើងខ្ពស់លើសពី៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ លោក វេជ្ជបណ្ឌិត បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន



