Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​នៅតែមាន​សន្ទុះ​ខ្ពស់ នៃការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាស​អត្តសញ្ញាណ និងបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មីបន្ថែមទៀត ដែលមាន​កំណើន​កាន់តែ​ខ្ពស់រហូតដល់៥៧នាក់ សម្រាប់​ថ្ងៃទី៤ នេះ ហើយ​បើ​គិត​សរុប​អ្នក​ផ្ទុក​កូ​វីដ​នៅក្នុង​ខេត្ត រហូតមកដល់ពេលនេះ គឺមាន​ចំនួន​រហូតដល់១,១៧៦ នាក់​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ដែល​កម្ពុ​ជាថ្មីទទួលបាននៅ​ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២១ នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ផ្ទុក​ថ្មី បន្ថែមទៀត​គឺមាន​ចំនួន៥៧ នាក់ ដែល​ក្នុងនោះ​គឺ​ពលករ​មកពី​ប្រទេស​ថៃ​មាន​ចំនួន ២៦នាក់ ពាក់ព័ន្ធ​នឹង​សហគមន៍២០កុម្ភៈ មាន​ចំនួន៣១នាក់ ព្រមទាំង​មាន​អ្នកជា​សះស្បើយ​ចំនួន៣នាក់​ផងដែរ ។​

បើ​គិត​រហូតមកដល់​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២១​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តបាត់ដំបង មាន​ចំនួន​សរុប១,១៧៦ នាក់ ជាសះស្បើយ​មាន​ចំនួន៦១២ នាក់ ស្លាប់​បាន​កើនឡើង​ដល់៧ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត មាន​ចំនួន៥៥៧នាក់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម