ព័ត៌មានជាតិ
ក្រុមហ៊ុនស្ថាប័ននានា សម្រុកទិញឧបករណ៍តេស្តរហ័សរកកូវីដ គិតត្រឹមល្ងាចម្សិលមិញ ជាង ៤ ម៉ឺនដើម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងបានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួន ៤៦ ៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន។
ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧបករណ៍សរុបមាន ២៦២ ៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម៕


ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសនាំឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីប្រទេសកូរ៉េ ដែលដាក់លក់ក្នុងតម្លៃដើម ៣,៧ ក្នុងមួយឧបករណ៍ សម្រាប់ក្រសួងស្ថាប័ន ក្រុមហ៊ុន ឬ គ្រឹះស្ថានឯកជនដែលមានបុគ្គលិកច្រើននិងស្ថិតនៅតំបន់ដែលមានហានិភ័យ គឺមមិនសម្រាប់សាធារណជនទូទៅនោះទេ។
ក្នុងការបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងស្ថាប័ន គឺត្រូវមានលិខិតស្នើសុំបញ្ជាទិញ ដោយកំណត់ចំនួនឲ្យបានជាក់លាក់ សមាមាត្រ និង ចំនួនមន្ត្រីក្រោមឱវាទរបស់ខ្លួន ហើយហាមដាច់ខាតមិនឲ្យចែកចាយ ឬ លក់បន្តនោះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


