Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន GCC គ្រុប​បើកសម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង បុរី ណា​ឌី នៅ​សង្កាត់​ជ្រោយចង្វារ

បានផុស

នៅ

​ក្រុមហ៊ុន GCC គ្រុប​បាន​ប្រារព្ធ​ពិធី​បុកគ្រឹះ ដើម្បី​ចាប់ផ្ដើម​ការសាងសង់​គម្រោង​បុរី ណា​ឌី​ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។ ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី ប្រព្រឹត្តទៅ​នៅ​ការដ្ឋាន​សាងសង់​បុរី ណា​ឌី និង​ការិយាល័យ​លក់​រប​ស់បុ​រី ណា​ឌី​ កាលពី​ថ្ងៃទី​០៤ ​ខែកក្កដា ​ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី លោក Alex Yu Ka Ki នាយក​ក្រុមហ៊ុន GCC បាន​សម្ដែង​ការ​អរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ជាមួយនឹង​បុរី ណា​ឌី​នៅក្នុង​ថ្ងៃនេះ​។

​លោក Alex Yu បាន​មានប្រសាសន៍ថា “​ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន GCC នៅក្នុង​ឆ្នាំ 2015 មក ក្រុមហ៊ុន​បាន​បង្កើត​អាជីវកម្ម​ផ្សេងៗ​ជាច្រើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ ជាការ​ពិតណាស់ GCC គ្រុប​មាន​ប្រភព​ដើម​មកពី​ប្រទេស​ហុងកុង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ GCC មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​បច្ចុប្បន្ន​យើង​ គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពហុ​ជាតិ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។

​លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា GCC មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ វិស័យ​អចលនទ្រព្យ បច្ចេកវិទ្យា​ព័ត៌មាន -​ល​-​។ GCC បាន​នាំមក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​មកកាន់​ប្រទេស​ ដែល​កំពុង​មាន​សន្ទុះ​ក្នុង​ការ​អភិវឌ្ឍ គឺ​ប្រទេស​កម្ពុជា​។ លោក​បាន​ធានា​អះអាងថា GCC នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ​រីកចម្រើន និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​ចក្ខុវិស័យ​អន្តរជាតិ និង​ឱកាស​ក្នុងស្រុក​។

​លោក Ricky Lai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GCC មានប្រសាសន៍ថា​ក្រុមហ៊ុន GCC មាន​មនុស្ស​ដែលមាន​ទេពកោសល្យ​ជាច្រើន​ដែល​មាន​មហិច្ឆតា និង​ការ​ច្នៃប្រឌិត​ដ៏​លេចធ្លោ​នៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។ ជា​មួយនឹង​សមាជិក​ដែល​មាន​ទេពកោសល្យ​របស់​ក្រុមហ៊ុន GCC ពួកគេ​បាន​ផ្ទេរ​គំនិត​ច្នៃប្រឌិត​ទៅក្​នុង​អាជីវកម្ម និង​វាយ​លុយ​ទីផ្សារ​បាន​នៅពេល​វេលា​សាក​សម​ណាមួយ​។

​លោក​បាន​ធានា​ថា GCC នឹង​បន្ត​រីកចម្រើន និង​ពង្រីក​ខ្លួន​ទៅកាន់​បណ្ដា​ប្រទេស​ដទៃទៀត​ដូចជា​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម​។

​បុរី ណា​ឌី គឺជា​បុរី​ដ៏​ប្រណិត​មួយ​ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ​ ដែល​ជា​តំបន់​មាន​កិត្យានុភាព​។ ស្របតាម​ពាក្យស្លោក​របស់​បុរី ណា​ឌី “​ទី​ចាប់ផ្ដើម​នៃ​លំនៅឋាន​របស់លោក​អ្នក​” បុរី ណា​ឌី មានការ​ប្ដេជ្ញា​ក្នុងការ​បង្កើត​លំនៅឋាន​មួយ​ដែល​គ្រួសារ​អាច​រីករាយ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​រស់នៅ​ដ៏​សម្បូរបែប​។ កាលពីដើមឆ្នាំ 2021 GCC បាន​នាំមក​ជូន​នូវ​សេវាកម្ម ណា​ឌី​ឃែ​រ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​បុរី ណា​ឌី​ទាំងអស់​។ សេវាកម្ម​ទាំងនោះ​រួមមាន សេវាកម្ម​រថយន្ដ​ដឹក​អ្នកដំណើរ​ឯកជន សេវាកម្ម​សម្អាត​លំនៅឋាន សេវាកម្ម​រើ​ចូល​លំនៅឋាន -​ល​-​។ សេវាកម្ម​ណា​ឌី ឃែ​រ បាន​ជួយ​លើកកម្ពស់​ស្ដង់ដារ​អភិវឌ្ឍន៍​បុរី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​លើកកម្ពស់​កម្រិត​នៃ​ការរស់នៅ​របស់​គ្រួសារ​កម្ពុជា​ផងដែរ​។

​លោក Eric Chong អគ្គនាយក​នៃ បុរី ណា​ឌី​បាន​មានប្រសាសន៍ថា “​ប្រាកដ​ណាស់ ទាំងអស់នេះ​គឺជា​អ្វីដែល​ពួកយើង​អាច​ផ្ដល់ជូន​អតិថិជន​បាន នេះ​គឺជា​ស្ដង់ដារ​ដ៏​អស្ចារ្យ​របស់ GCC​។ ពួកយើង​តែងតែ​រិះគិត​រក​អ្វីដែល​ល្អ​បំផុត​សម្រាប់​ផ្ដល់ជូន​អតិថិជន​របស់​ពួកយើង​”​។​

​លោក Eric Chong បាន​សង្កត់ធ្ងន់ថា “​ក្នុងឱកាស​ពិសេស​នេះ​គឺជា​ថ្ងៃ​ដែល​បុរី ណា​ឌី ចាប់​ផ្ដើ​សាងសង់​គម្រោង​ជា​ផ្លូវការ​។ យើង​នឹង​ផ្ដល់ជូន​លោកអ្នក​នូវ​គម្រោង​បុរី​ ដែលមាន​គុណភាព​ខ្ពស់បំផុត ដែល​មិន​អាច​រកឃើញ​នៅ​គ្រប់​ទីកន្លែង​ណា​ផ្សេង​ក្នុងប្រទេស​កម្ពុជា​។ យើង​មាន​ផែនការ​គ្រប់​ជ្រុងជ្រោយ និង​ក្រុម​ស្ថាបត្យករ​អន្តរជាតិ​ឆ្នើមៗ ដើម្បី​សាងសង់​ទី​ចាប់ផ្ដើម​នៃ​លំនៅឋាន​របស់លោក​អ្នក​នេះ​”​។

​នៅ​ដើមឆ្នាំ ២០២២ បុរី ណា​ឌី នឹង​ចាប់ផ្ដើម​គម្រោង​ទី​២ ដែលមាន​ឈ្មោះថា “មេគង្គ​” មាន​ប្រភេទ​ឃ្វី​ន​វីឡា និង​ឃី​ង​វីឡា ដែល​ផ្ដល់​ជូន​លោកអ្នក​ជាមួយ​នឹង​ការរស់នៅ​ក្បែរ​មាត់បឹង និង​មាន​ទេសភាព​ស្អាត​បំផុត​។ វីឡា​ឯកជន​ទាំងនេះ ​គឺជា​វីឡា​មួយ ​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុងចំណោម​វីឡា​របស់​បុរី​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំហំ​ខាងក្រៅ​ផ្ទះ និង​ផ្នែក​ខាងក្នុង សូម្បីតែ​ការផ្សារភ្ជាប់​នៃ​ការរស់នៅ​របស់​គ្រួសារ​នៅក្នុង​វីឡា​ជា​មួយ​នឹង​ធម្មជាតិ ដូច្នេះ​ពួកគេ​អាច​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ​។ សូម​បងប្អូន​ទាំងអស់​រង់ចាំ​តាមដាន គម្រោង​បន្ទាប់​របស់​ក្រុមហ៊ុន​យើង​”​។

​ក្នុងឱកាស​ដ៏​ពិសេស​នេះ​បុរី ណា​ឌី ក៏បាន​បង្ហាញ​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ ដែល​បាន​កក់​បុរី ណា​ឌី តាំងពី​បើក​ដំបូង​រហូត​មក​ដល់ពេល​នេះ​ តាមរយៈ​ការ​ចាប់​ឆ្នោត​យក​រង្វាន់​ធំ​នៅក្នុង​ថ្ងៃ​សម្ពោធ​ការដ្ឋាន​សាងសង់​បុរី ណា​ឌី នៅ​ការិយាល័យ​លក់​បុរី ណា​ឌី​។ អតិថិជន​ទាំងអស់​អាចមាន​សំណាង​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា តូប​នៅ​ក្នុង​គម្រោង​ផ្សារ​ជី​ស៊ី អូរឫស្សី​ចំនួន ១ និង​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ម៉ាក Samsung ជាច្រើន​រង្វាន់​ទៀត​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន GCC គឺជា​ក្រុមហ៊ុន​វិនិយោគ ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង​ហុងកុង ដែលមាន​ជំនាញ​លើ វិស័យ អភិវឌ្ឍ​អចលនទ្រព្យ វិនិយោគ​ដីធ្លី និង​សេវាកម្ម​ហិរញ្ញវត្ថុ (trust and fund management)​។ ចក្ខុវិស័យ​ដ៏​ធំ​បំផុត​នៃ GCC គឺ​ក្លាយជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ផ្តល់ជូន​សេវាកម្ម​ពេញលេញ 360० នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ GCC មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។

​គម្រោង​បច្ចុប្បន្ន​របស់ GCC រួមមាន​៖ បុរី ណា​ឌី ដោយ​ជី​ស៊ី ស៊ី​ធី​, CEO Wyndham Residence ផ្សារ​ជី​ស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​អ្នកនាង Leong Ka Yen ប្រធាន​ផ្នែក​ទីផ្សារ លេខ​ទំនាក់ទំនង​: +855 96 820 6822 Email: [email protected] ។​លោក ង៉ែត ឧ​ត្ត​ម​មុន្នី ប្រធាន​ត្រួតពិនិត្យ​ទីផ្សារ​លេខ​ទំនាក់ទំនង​: 089 648 770/ 098 831 868 , Email: [email protected] ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម