ព័ត៌មានជាតិ
ហាងឆេងដីនៅកោះនរា កំពុងត្រូវប៉ាន់
អ្នកគក់ជេដី បាននិយាយថា ហាងឆេងដី នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ហក់ឡើងខ្លាំងជាងគេ គឺដីកោះនរានេះ តែម្តង។

មូលហេតុដែលអ្នកគក់ជេនិយាយថា ឡើងថ្លៃនោះ គឺចាប់តាំងពីចាប់ផ្តើមសាងសង់ស្ពានឆ្លងពីកោនរាឆ្ពោះទៅកោះពេជ្រ ដែលពីមុនមកដី នៅតំបន់កោះនរាត្រឹម៧០០ដុល្លារ ក្នុងម៉ែត្រការ៉េ តែពេលនេះហក់ឡើងដល់៥០០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះនរា បាននិយាយដែរថា កាលពីមុនមកដីនៅតំបន់កោះនរានេះ គេមិនសូវចុះមកទិញ ព្រោះរាល់រដូវរដូវវស្សាទឹកជន់លិចដល់ជិត៦ម៉ែត្រ ហើយប្រជាពលរដ្ឋបានសង់លំនៅឋានជាប់ផ្លូវតែប៉ុណ្ណោះ។ ប៉ុន្តែខុសប្លែកពេលនេះ អាជ្ញាធរលោកបានជីកជាប្រព័ន្ធប្រឡាយបង្ហូរទឹកខ្វាត់ខ្វែង ហើយនៅពេលលិចលង់ គឺអាជ្ញាធរលោកបានដាក់ម៉ាស៊ីនបូមទឹកចេញភ្លាមៗ។ ប្រជាពលរដ្ឋ បានសំដែងនូវក្តីត្រេកអរ ខណៈដែលទឹកដីកោះនរា មានហាងឆេងខ្ពស់។


ទាក់ទិនទៅនិងតម្លៃហាងឆេងដីឡើងខ្ពស់បែបនេះ លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធបានអះអាងថា ហាងឆេងដីនៅតំបន់កោះនរា ពិតជាមានតម្លៃខ្ពស់ប្រាកដមែន។ មិនដូចឆ្នាំ២០១៣ គឺសឹងហៅមិនឮ ព្រោះកាលណោះបាក់ច្រាំងទន្លេខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋរងការបាក់ដីចម្ការសឹងមិនហ៊ានរស់នៅ ព្រោះខ្លាចគ្រោះថ្នាក់ពេលបាក់ច្រាំងម្តងៗ។
លោកចៅរង បញ្ជាក់ដែរថា ឥឡូវនេះ ដីកោះនរាពិតជាឡើងថ្លៃ នៅតំបន់ក្បែរទីតាំងស្ពានរហូតមកដល់ផ្លូវជាតិលេខ១ ពិសេសនៅមុខបុរីប៉េងហួត។ ក្នុងនោះលោកចៅរងទី១ ក៏បានសំដែងនូវក្តីរីករាយ ពេលដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចសាងសង់ស្ពានថ្មី ឆ្លងកាត់ពីកោះនរាឆ្ពោះទៅកោះពេជ្រ ប្រែក្លាយដីកោះនរាពីអតីតដីចម្ការក្លាយជាដីមាសដីពេជ្រនឹកស្មានមិនដល់បែបនេះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ កម្ពុជាចាប់ផ្តើមបញ្ជូនពលករ ទៅធ្វើការនៅប្រទេសជប៉ុនជាបណ្តើរៗហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


