Connect with us

ព័ត៌មានជាតិ

នៅខេត្តកោះកុង បន្ទប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងកន្លែងធ្វើចត្តាឡីស័ក ពេញអស់ហើយ!

បានផុស

នៅ

(កោះកុង)៖ បន្ទប់សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កនៅទូទាំងខេត្តកោះកុង បានពេញអស់ហើយ ដោយពុំទាន់បន្តដាក់អ្នកឆ្លងថ្មីចូលស្នាក់ព្យាបាល បាននៅឡើយទេ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា អគារមន្ទីរពេទ្យខេត្ត បន្ទប់សាលា​បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត ​ដែលយកមកធ្វើជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺ​កូវីដ-​១៩បានពេញកន្លែងអស់ ហើយពុំអាចដាក់អ្នកឆ្លងថ្មី ដែលទើបរកឃើញបាននៅឡើយទេ។ ដោយឡែកកន្លែងសម្រាប់អ្នកធ្វើចត្តាឡីស័ក ក៏បានពេញដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះដោយមានការសហការ ជាមួយវិស័យឯកជន រដ្ឋបាលខេត្ត និងមន្ទីរកំពុងកំណត់យកមជ្ឃមណ្ឌលសូណឹង និងសាលាឯកជន ដើម្បីត្រៀមដាក់អ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក រហូតដល់ខ្ទង់ពាន់នាក់ឯណោះ។

អត្រាអ្នកឆ្លងថ្មី និងស្លាប់ដោយសារជំងឺនេះ ភាគច្រើនជាមនុស្សចាស់ លាយឡំនឹងមានជំងឺធ្ងន់ធ្ងរប្រចាំកាយផងនោះត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញបង្ហាញក្តីព្រួយបារម្ភខ្លាំង បើធៀបនឹងពេលណាៗទាំងអស់។ ទោះយ៉ាងណា មន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចំណាយអស់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋឲ្យទាន់ពេលវេលា តាមរយៈរៀបចំនូវយន្តការដោះស្រាយនីមួយៗ តាមផ្នែករៀងៗខ្លួន។

សូមជម្រាបថា បច្ចុប្បន្ននៅខេត្តកោះកុង មានអ្នកជំងឺកូវីដ-១៩សរុបចំនួន ជាង១៣០០នាក់។  ក្នុងនោះអ្នកជាសះស្បើយ មានប្រមាណ១០០០នាក់ហើយ។ រីឯអ្នកស្លាប់១៣នាក់ ព្រមទាំងអ្នកធ្វើចត្តាឡីស័កជាច្រើនពាន់នាក់ថែមទៀត។ ថ្មីៗនេះអាជ្ញាធរ ក៏បិទផ្អាកមិនឲ្យមានការលក់ដូរ នៅក្នុងផ្សារដងទង់នោះទេ ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ-១៩ចំនួន៥០នាក់។ ចំពោះពេលវេលាបើកដំណើរការវិញ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីពេលវេលាបានឡើយ។

ខេត្តកោះកុង ក៏រកឃើញមនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ប្រភេទអាហ្វា មកពីប្រទេសអង់គ្លេសដែរ ហើយបច្ចុប្បន្នពួកគេ ត្រូវបានដាក់ឲ្យធ្វើដាច់ដោយឡែក ពីអ្នកជំងឺផ្សេងៗទៀត នៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យចាំយាម ស្រុកមណ្ឌលសីមា៕ (ដោយ)៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ វិនាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៨ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៩ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម