ព័ត៌មានជាតិ
វ៉ាក់សាំងស៊ីណូហ្វាម១លានដូសទៀត ដឹកមកដល់កម្ពុជា
វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន១លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីរង់ចាំទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ដំណើរការទទួលវ៉ាក់សាំងបានធ្វើឡើងដោយរលូន ហើយកម្ពុជាកំពុងតែធ្វើការរៀបចំ ជើងយន្តហោះពិសេសដឹកវ៉ាក់សាំង មកកម្ពុជាចំនួន ៤ លានដូសបន្ថែមទៀត ពីប្រទេសចិននៅថ្ងៃទី ១០ ខែកក្កដានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី០១ ខែកក្កដា ថា ក្នុងខែកក្កដានេះ វ៉ាក់សាំងនឹងមកដល់កម្ពុជាចំនួន៥លានដូស ដែលក្នុងនោះ នៅថ្ងៃទី៦ ខែកក្កដា ចំនួន១លានដូស ហើយនៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន៤លានដូសទៀត។
ដោយឡែកនៅខែសីហា ខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៤លានដូសបន្ថែមទៀតផងដែរ។ ដូច្នេះវ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នឹងគម្រប់២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាលក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបានកំណត់ថា វ៉ាក់សាំង គឺឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករដ្ឋាភិបាលចិន គឺជាខ្នងបង្អែកមួយលើកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២ ហើយបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសចំនួន៤,៥៩៩,៦៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៤៦ភាគរយ៕ អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


