Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកបាទី ទារលុយ ៧០ ទៅ ៩០ម៉ឺន​រៀលពីជនរងគ្រោះ​ ជាថ្នូរ​នឹងការដោះលែងឲ្យមាន​សេរីភាព

បានផុស

នៅ

​ប្រជាពលរដ្ឋ​បានដាក់ជាចង្ងល់ទៅ​លើកម្លាំងនគរបាលស្រុក​បាទី ខេត្តតាកែវ ក្នុង​ករណីឃាត់​មនុស្សយកទៅ​ឃុំឃាំង រួច​ហៅ​ឪពុកម្តាយ​ទៅ​សម្របសម្រួលដោយតម្រូវឲ្យបង់ប្រាក់ជា​ថ្នូ​ដើម្បីដោះលែង​កូន​ឱ្យមាន​សេរីភាព​ឡើ​ង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាច​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុចគល់ស្ពានដើមកកោះ ក្នុងភូមិ​ត្រពាំងប្រិយ៍ ឃុំ​ចំបក់ ស្រុក​បាទី មាន​យុវជន​៧​នាក់ បាន​នាំគ្នាអង្គុយ​ផឹកស៊ី​លេង​ នៅ​កញ្ចុះ​ដីឡូត៍​មួយកន្លែង ស្រាប់​តែមាន​នគរបាលម្នាក់ដែលគេស្គាល់ថា ​នាយរង​ប៉ុស្តិ៍​ចំបក់​ បានមក​សួរនាំថា នរណា​បង្ហោះ​ម៉ូតូ​មុននេះ? បន្ទាប់​មក​ក៏​ហៅ​កម្លាំង​យក​រថយន្ត​មក​ដឹកក្រុមយុវជនទាំងនោះយកទៅ​អធិការស្រុក​បាទី​បាត់ និង​ឃុំខ្លួនមួយ​យប់ទៀតផង។ លុះ​ព្រឹក​ឡើ​ង​ទើបហៅ​ឪពុកម្តាយ​មក​សម្របសម្រួល ដោយតម្រូវឲ្យបង់លុយ​ក្នុងម្នាក់​ចំនួន៩០​ម៉ឺនរៀលដើម្បីរំដោះ​កូន​យកទៅ​វិញ។ តែដោយសារឪពុកម្ដាយយុវ​ជន​ទាំងនោះ ខ្លះគ្មាន​លទ្ធភាព​ ទើប​សុំ​សម្រួល​ត្រឹម​៥០​ម៉ឺន​រៀល​ និងខ្លះទៀតមានលទ្ធភាព ក៏ព្រមបង់លុយចំនួន៩០​ម៉ឺនរៀលដើម្បី​យក​កូន​ទៅផ្ទះវិញ។​

ពាក់ព័ន្ធ​បញ្ហាខាង​លើនេះ ក្រុមការងារយើ​ងបាន​ទាក់ទង​ទៅ​លោកវរសេនីយ៍​ឯក ឆាយ​ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាល​ស្រុក​បាទី តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោកបានបញ្ជាក់ថា ការដែល​ឃាត់ខ្លួន​យុវជន​ទាំង៧នាក់ខាងលើនេះ គឺមិនត្រូវឱ្យបង់ជា​ប្រាក់ដើម្បី​ជា​ថ្នូរដោះលែងក្មេងៗ​ទៅវិញ​នោះទេ ​ដោយ​គ្រាន់តែ​ធ្វើកិច្ចសន្យា​អប់រំ ​រួច​ឲ្យទៅផ្ទះ​វិញ ហើ​យ​ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ លោក​នឹង​ធ្វើការ​សើប​អង្កេត​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់លោក ​បើ​មានរឿងនេះ​ពិតមែន​។

ពលរដ្ឋសង្ឃឹមថា លោក​អធិការ​ស្រុក​បាទី​ នឹង​អាច​ដោះស្រាយ​ករណីនេះ​បានល្អ ដើ​ម្បី​ជា​គំរូ​ល្អដល់​កម្លាំង​នគរបាល​ដ​ដៃ​ទៀត​៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ឧបត្ថម្ភថវិកា​ជូន​គ្រួសារ​សព​យោធិន​២​រូប​ ដែល​បាន​ពលីជីវិត​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​លង់​ទឹក​២​នាក់​​

ចរាចរណ៍៧ ម៉ោង មុន

ឡានយីឌុបបើកដល់ផ្លូវបំបែក ប៉ះម៉ូតូមន្ត្រីសុខាភិបាលបណ្ដាលឱ្យរបួសធ្ងន់ តៃកុងរត់បាត់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់ក្នុងការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី កើនដល់ជាង ១៧០ នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក

សន្តិសុខសង្គម៨ ម៉ោង មុន

នេនបីអង្គ ស្លៀកពាក់ស៊ីវិលចេញប្លន់ទូរសព្ទ IPhone និងបច្ច័យ ពីព្រះសង្ឃដូចគ្នា

Sokha Hotels

ព័ត៌មានពេញនិយម