Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភឧបករណ៍ធ្វើតេស្តរហ័ស គ្រែពេទ្យ និងថវិកាចំនួន ២០,០០០$ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានជួយឧប្ថម្ភឧប្បករណ៍សម្រាប់ធ្វើតេស្តរហ័សរកវីរុស កូវីដ-១៩ ចំនួន ២២៥០ គ្រែពេទ្យសម្រាប់អ្នកជំងឺ ចំនួន ៨០គ្រែ និងថវិការ ២ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមទន់ប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២១នេះ តំណាងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បាននាំយកឧប្បរណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ គ្រែសម្រាប់ដាក់អ្នកជំងឺ និងថវិការ ២ម៉ឺនដុល្លារមកប្រគល់ជួនលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ក្នុងទប់ស្កាត់ការរីរាលដាលជំងឺកូវីដ និងជួយសង្គ្រោះអ្នកជំងឺតែម្តង ។

ការជួយឧប្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាពេលនេះ រួមមាន៖ ឧបករណ៍ធ្វើតេស្តរហ័ស Rapit Test ចំនួន ២២៥០ គ្រែគ្រូពេទ្យសម្រាប់ដាក់អ្នកជំងឺចំនួន ៨០ គ្រែ និងថវិកាចំនួន ២០.០០០$ សម្រាប់ទិញអុកសុីសែន ចំនួន ២០០ដប សម្រាប់ចូលរួមនៅក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់អាយុជីវិតពលរដ្ឋទូទៅក្នុងខេត្តកំពង់ស្ពឺ ។

នាឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានឧបត្ថម្ភជាឧបករណ៍ធ្វើតេស្តរហ័ស Rapit Test ចំនួន ២២៥០ គ្រែគ្រូពេទ្យសម្រាប់អ្នកជំងឺចំនួន ៨០ គ្រែ និងថវិកាចំនួន ២០.០០០$ សម្រាប់ទិញ អុកសុីសែន ចំនួន ២០០ សម្រាប់ចូលរួមនៅក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់អាយុជីវិតពលរដ្ឋទូទៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៥៩នាក់បានជាសះស្បើយ ក្នុងចំណោមអ្នកកំពុងព្យាបាល ៦៣២នាក់ និងរកឃើញអ្នកឆ្លងថ្មីបន្ថែម ចំនួន ៣០នាក់ទៀតផងដែរ ។

បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងសរុប ២៧៩៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន ២១០៥នាក់ និងអ្នកស្លាប់កើនដល់ ៥៥នាក់ ក្នុងនោះស្លាប់ថ្មី ០២នាក់ ។

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅតែទទួចដល់ពុក ម៉ែ មា មីងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចវិធានការសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីគេចផុតពីជំងឺដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម