ព័ត៌មានជាតិ
សត្វត្រយងដ៏កម្រជិតផុតពូជ គេអះអាងថា មានវត្តមាននៅលើកោះស្រឡាយ ក្នុងខេត្តស្ទឹងត្រែង
សត្វត្រយងចំកំកសដែលជិតផុតពូជនោះ កំពុងរងនូវការគំរាមកំហែងត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃកំពុងមានការព្រួយបារម្ភអំពីការរស់រានរបស់ប្រភេទសត្វទាំងនេះ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះសត្វត្រយងចំកំកស មួយចំនួនមានគេអះអាងថា មានវត្តមាននៅលើដីកោះស្រឡាយ ក្នុងស្រុកសៀមបូក នៅភាគខាងលិចខេត្តស្ទឹងត្រែង។

យោងតាមលោក ចៅ ឡេងថុល មន្ត្រីរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ហៅកាត់ថា ACCB មានទីតាំងនៅក្រុងស្ទឹងត្រែង) ធ្លាប់បានអោយដឹងថា ការធ្វើជំរឿនថ្នាក់ជាតិសម្រាប់ប្រភេទដ៏កម្រនេះ គឺចាប់អនុវត្តនៅក្នុងរដូវវស្សា ដោយសហការជាមួយអង្គការផ្សេងៗទៀតមានដូចជា អង្គការ Birdlife International Cambodia, អង្គការ WCS, អង្គការ WWF រូមជាមួយនឹង ដៃគូរដ្ឋាភិបាលពាក់ព័ន្ធផ្សេងៗទៀត។
លោក ចៅ ឡេងថុល បានបង្ហើបប្រាប់ឱ្យដឹងទៀតថា នៅពេលដែលចំនួននៃសត្វត្រយងចំកំកស ហាក់ដូចជាធ្លាក់ចុះនៅក្នុងតំបន់ផ្សេងៗទៀត នៃប្រទេសកម្ពុជានោះ គឺមានក្តីសង្ឃឹមសម្រាប់ឃុំកោះស្រឡាយ ដែលថ្មីៗនេះខាងអង្គការរបស់លោកបានរាប់ឃើញចំនួនរបស់សត្វត្រយង ចំកំកស មាន៣៨ក្បាល។ តែបើតាមលោក ណុប បូរ៉ាត ជានាយកសាលាភូមិស្មាកោះ និងប្រជាពលរដ្ឋដែលរស់នៅលើឃុំកោះស្រឡាយ បានធ្វើប៉ាន់ប្រមាណឃើញថា មានសត្វត្រយង ចំកំកស ប្រហែលជា៥០ក្បាល។

កោះស្រឡាយគឺជាឃុំមួយរបស់ស្រុកសៀមបូក ហើយមានភូមិសាស្ត្រព្រៃឈើដែលមានការអភិរក្សពីសហគមន៍នៅតំបន់ខាងលើ ទើបធ្វើឱ្យសត្វរាប់រយប្រភេទ រួមទាំងសត្វត្រយង ពីរប្រភេទគឺត្រយងចំកំកសនិងត្រយងយក្សកំពុងតែមានវត្តមាននៅទីនោះ។
សត្វត្រយងត្រូវគេចាត់ទុកថា គឺជាប្រភេទសត្វដ៏កម្រជិតផុតពូជទៅហើយនៅក្នុងប្រទេសកម្ពុជាយើង។ ហើយមានចំនួនប្រហែលជា៩៥%នៃចំនួនដែលនៅសល់ទូទាំងសកលលោក។ ហើយមានរស់នៅតាមតំបន់ដែលមានព្រៃធម្មជាតិនិងអំណោយផលក្នុងការរកចំណី។ ចំណីដែលសត្វនេះស៊ីគឺជាប្រភេទសត្វល្អិត ខ្យង ខ្ចៅ អន្ទង់ ត្រីតូចៗ និងពស់តូចៗ ជាដើម។ ហើយក្នុងមួយឆ្នាំវាបន្តពូជតែម្តងប៉ុណ្ណោះគឺក្នុងខែកុម្ភៈដល់ខែឧសភាដោយមួយសំបុក និងមានពងពី១គ្រាប់ ទៅ៣គ្រាប់ទេ។ វាចូលចិត្តធ្វើសំបុកនៅលើដើមឈើធំខ្ពស់និងឈើមិនសូវមានស្លឹកស៊ុបទ្រុប។ក្រុមអ្នកអភិរក្សកំពុងមានការបារម្ភពីការបាត់បង់ផុតពូជរបស់សត្វដ៏កម្រនេះ មានវត្តមានតែនៅក្នុងភូមភាគឦសាន។
លោក ចៅ ឡេងថុល បានជុំរុញដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការប្រម៉ាញ់ សត្វទាំងនោះលក់ ឬធើ្វម្ហូប។ ត្រូវចូលរួមការពារសត្វស្លាបកម្រជិតផុតពូជទាំងនេះឱ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបានសិក្សា ស្រាវជ្រាវផង។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ធ្វើការផ្តោតលើការការពារជីវៈចម្រុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយមជ្ឈមណ្ឌលនេះមានមណ្ឌលអភិរក្ស និងសង្គ្រោះសត្វព្រៃ ដែលស្ថិតនៅភូមិក្បាលស្ពានខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះធ្វើការសង្គ្រោះនិងស្តារនីតិសម្បទាសត្វព្រៃដោយព្រលែងពពួកសត្វទាំងនោះឱ្យចូលទៅរស់នៅក្នុងទីជម្រកព្រៃធម្មជាតិវិញ ៕
អត្ថបទ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ