ព័ត៌មានជាតិ
ខណ្ឌដូនពេញ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (SINOVAC) ជូនប្រជាពលរដ្ឋ
បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (SINOVAC) ជូនប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូនពេញបានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ហេង សុខគង តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លី ច័ន្ទភក្តី និងលោក សុខ ពេញវុធ អភិភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ដោយមានការចូលរួមពីតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១៨ក្រុម ស្មើរនឹង ១៨៥នាក់ចែកចេញជា ០៥មណ្ឌល សម្រាប់ខណ្ឌដូនពេញ ។

ក្នុងនោះគណៈអធិបតីបានធ្វើការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែល បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ។ បេសកកម្មនេះ គឺជាការចូលរួមលះបង់មិនអាចកាត់ថ្លៃបាន ដែលលោកគ្រូ អ្នកគ្រូពេទ្យបានលះបង់សេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារជាទីស្រលាញ់ ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក្នុងគោលដៅការពារឱ្យបាននូវអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ពីជំងឺកាចសាហាវដែលឆ្លងរាតត្បាតជាសកលមួយនេះ ។

ក្រោយបញ្ចប់ពិធីសំណេះ សំណាល គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យសរុបចំនួន ១៨រូប តំណាងអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង ១៨៥រូប ផងដែរ ។
ក្នុងនាមអាជ្ញាធរ និងក្នុងនាមប្រជាពលរដ្ឋខណ្ឌដូនពេញ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ៕
អត្ថបទ ៖ រស្មី






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


