Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះណែនាំម្ចាស់អាជីវកម្មមិនឲ្យជួបជុំខុសបម្រាម

បានផុស

នៅ

បើទោះបីរវល់កិច្ចការរដ្ឋបាលបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌដូនពេញនៅតែបន្តឲ្យមន្ត្រីក្រោមឱវាទចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះល្បាតហាមឃាត់ការជួបជុំខុសម៉ោងបម្រាមដើម្បីបង្កាទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថា ដោយយោងតាមប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ចាប់ពីម៉ោង២០ដល់ម៉ោង២២និង០០​យប់ លោកបានដឹកនាំកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីត្រួតពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈនិងពិនិត្យតាមបណ្តាលមូលដ្ឋានអាជីវកម្មហាមឃាត់ និងបានណែនាំអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម