ព័ត៌មានជាតិ
៦ខែដើមឆ្នាំនេះ គ្រោះអគ្គិភ័យបណ្តាលឱ្យមនុស្សស្លាប់និងរបួស៤៣នាក់ ខូចខាតផ្ទះជាង៣០០ខ្នង
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៨៨លើកនៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់និងរបួសចំនួន២៩នាក់ ព្រមទាំងខូចខាតផ្ទះសម្បែងចំនួន៣២១ខ្នង។

ក្រៅពីនេះគ្រោះអគ្គិភ័យក៏បានបណ្តាលឲ្យខូចខាតតូបផ្សារចំនួន៨០តូប ឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែង និងអគាររដ្ឋបាលចំនួន១៧កន្លែង។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមគ្រោះអគ្គិភ័យកើតឡើង២៨៨លើកនោះ ក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងចំនួន៥៩លើក ខូចខាតផ្ទះសម្បែង៦៥ផ្ទះ តូបផ្សារចំនួន១តូប ឃ្លាំងទំនិញចំនួន៦កន្លែង រោងចក្រសិប្បកម្មចំនួន២កន្លែង ស្លាប់មនុស្សចំនួន៦នាក់និងរបួស២០នាក់។

យោងតាមរបាយការណ៍ខាងលើបានបន្តទៀតថា ចំនួនតួលេខខូខខាត និងរងគ្រោះខាងលើនេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការថយចុះគួរឲ្យគត់សម្គាល់ដោយ៦ខែឆ្នាំមុនមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៤០៦លើកបណ្តាលឱ្យខូចខាតលំនៅដ្ឋានចំនួន៤៤៦ខ្នង តូបផ្សារចំនួន១០០តូប
ឃ្លាំងទំនិញចំនួន៥កន្លែង រោងចក្រសិល្បកម្មចំនួន២១កន្លែង អគាររដ្ឋបាលចំនួន៨កន្លែងស្លាប់មនុស្សចំនួន១៣នាក់និងរងរបួសចំនួន២៤នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


