ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានពង្រីកវិសាលភាពដល់១៦ខេត្តហើយ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានពង្រីកវិសាលភាពដល់ចំនួន១៦ខេត្តហើយ ក្នុងចំណោមរាជធានីខេត្តទាំង២៥។
បើតាមគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា រាជធានីខេត្តកំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរួមមាននៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រៃវែង ខណៈរាជធានីភ្នំពេញ បានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨ ខែកក្កដា ឆ្នាំ២០២១។

ចំណែកខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩១ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន៣៨ទីតាំង ពេលព្រឹកចាប់ពីម៉ោង៨ដល់ម៉ោង១១និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង២ដល់ម៉ោង៥រសៀល ខណៈខេត្តបាត់ដំបងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៧និង៣០នាទីដល់ម៉ោង១២និងពេលរសៀលចាប់ពីម៉ោង១និង៣០នាទីដល់ម៉ោង៤រសៀលនៅតាមទីតាំងចំនួន៨កន្លែង។

ទី១. នៅវិទ្យាល័យក្នុលដូនទាវ សម្រាប់ចាក់ពលរដ្ឋនៅសង្កាត់ក្នុលដូនទាវនិងសង្កាត់ស្លាកែត ។ ទី២ នៅអនុវិទ្យាល័យ វត្តដំរីស សម្រាប់ចាក់ជូនពលរដ្ឋក្នុងសង្កាត់ទួលតាឯក ។ ទី៣ នៅអនុវិទ្យាល័យ សោហឺ សម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់ស្វាយប៉ោ ។ ទី៤ នៅអតីតសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបាត់ដំបងសម្រាប់ចាក់ជូនពលរដ្ឋនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ។ ទី៥ មជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបងអាគារCសម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់វត្ដគរ និងសង្កាត់អូរម៉ាល់ ។ ទី៦ នៅមណ្ឌលសុខភាពចំការសំរោង សម្រាប់ចាក់ជួនពលរដ្ឋនៅសង្កាត់ចំការសំរោង ។ ទី៧ នៅបរិវេណផ្សារបុរីរំចេកសម្រាប់ចាក់ជូនពលរដ្ឋ នៅសង្កាត់រតនៈនិងទី៨ នៅបរិវេណផ្សារភូពុយសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ។

រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំកម្មវិធីជាក់ស្ដែងតាមភូមិនីមួយៗមកចាក់វ៉ាក់សាំងនិងចែកប័ណ្ណសម្គាល់កំណត់កាលបរិច្ឆេទច្បាស់លាស់ចៀសវាងការមកប្រជ្រៀតគ្នាក្នុងការចាក់វ៉ាក់សាំង ឬមានការអនុវត្តអន្តរាគមន៍ផ្សេងៗខុសគោលការណ៍ណែនាំដើម្បីសម្រួលដល់ដំណើរការចាក់ប្រព្រឹត្តទៅដោយរលូនល្អមានសណ្ដាប់ធ្នាប់របៀបរៀបរយរក្សាបាននូវគម្លាតបុគ្គលនិងគម្លាតសង្គម។
ចំពោះបងប្អូនប្រជាពលរដ្ឋក្រុងបាត់ដំបងទាំងអស់ដែលមកចាក់វ៉ាក់សាំងការពារជំងឺ១៩ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនិងអនុវត្តនូវគោលការណ៍ណែនាំ និងវិធានការនានារបស់រដ្ឋបាលរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ៣កុំ។ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកចាក់មានអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬសំបុត្រកំណើតឬលិខិតបញ្ជាក់ពីរដ្ឋបាលសង្កាត់។
រដ្ឋបាលខេត្តបានបញ្ជាក់ថាការចាក់វ៉ាក់សាំងវគ្គនេះរៀបចំឡើងសម្រាប់ជាពលរដ្ឋក្នុងក្រុងបាត់ដំបងតែប៉ុណ្ណោះចំពោះប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកទាំង១៣ទៀតក្នុងខេត្តនិងរៀបចំពេលក្រោយ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ មានពលរដ្ឋបានចាក់វ៉ាល់សាំងនៅទូទាំងប្រទេសចំនួន៤,៧៥០,២៦៥នាក់ ស្មើនឹង៤៧.៥០ភាគរយធៀបនឹងគោលដៅ១០លាននាក់ ៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


