Connect with us

ព័ត៌មានជាតិ

មាន​លក្ខខណ្ឌ ៤ ចំណុច នេះ ​ទើប​អ្នក​ឆ្លង​កូវីដ អាច​ព្យាបាល​តាមផ្ទះ​បាន

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ បាន​អនុញ្ញាតិ​ឲ្យ​អ្នកជំងឺ​កូវីដមួយ​ចំនួន​ អាច​ទទួល​ការព្យាបាល​នៅ​ផ្ទះ​បាន។

លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ចំនួន ៤ ចំណុច​ ទើប​អ្នកជំងឺ​កូវីដ​អាច​អនុញ្ញាតិ​ឲ្យ​សម្រាក​តាម​ផ្ទះ​បាន​មាន​ដូចតទៅ៖

-អ្នកជំងឺ​កូវីដ​ដែលមាន​រោគសញ្ញាកម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា
-ត្រូវ​មាន​បន្ទប់​ដាច់​ដោយ​ឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវ​មាន​បុគ្គល​ជា​ជំហរ​ម្នាក់​​ មាន​សុខភាព​ល្អ​អាច​មើល​ថែ​ទាំ​អ្នក​ជំងឺ​បាន
-​ផ្ទះមាន​លំហ​ធំទូលាយ អាច​រក្សា​គម្លាត រក្សា​អនាម័យ សម្រាប់​អ្នករស់នៅក្រោម​ដំបូល​តែ​មួយ

លោក​កើត ឆែ អភិបាល​រ​ងរាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​នឹង​ដាក់​ស្លាក​តាមផ្ទះ​ពេល​មាន​អ្នក​ជំងឺ​កំពុង​ព្យាបាល​តាម​ផ្ទះ ដើម្បី​ជូន​ដំណឹង​ក្រើន​រំលឹកដល់អ្នករស់នៅ​ជុំវិញ ​ដូច្នេះ​ពលរដ្ឋ​តាម​មូលដ្ឋាន​អាចចូលរួម​តាមដាន ​​រាយការណ៍​ដល់​អាជ្ញាធរ​ករណី​មាន​អ្នក​ល្មើស ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​សាធារណៈ​។

លោក​បន្ត​ថា សមាជិក​គ្រួសារ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ក្នុងពេល​មានអ្នកជំងឺ​សម្រាកព្យាបាល ហាមដាច់ខាត​ការ​ចេញ​ដំណើរ​ទៅ​ក្រៅ​មិន​ថា​ប្រកប​អាជីវកម្ម ឬ​ការ​ដើរហើរ​គោលដៅ​ណាមួយ​។ ជាមួយ​គ្នានេះ ទាំង​​អ្នក​ប៉ះពាល់​ទាំង​អ្នកជំងឺ​ត្រូវ​ដាក់ខ្លួន ១៤ ថ្ងៃ ក្រោយ​បញ្ចប់​​ការ​ព្យាបាល​។

លោក​ក៏លើកឡើងពីទិដ្ឋភាព​ច្បាប់ ដោយ​កន្លង​ទៅ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​ច្បាប់​ដាក់​ទោស​វិន័យ សម្រាប់​អ្នក​ល្មើសទាំង​អ្នក​ជំងឺ និង​អ្នក​ប៉ះពាល់​​អាច​ពិន័យ​ជា​ទឹកប្រាក់​និង​ជាប់​ពន្ធនាគារ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៦០ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម