Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​បាត់ដំបង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​ដល់​ទៅ៤៦​នាក់បន្ថែម

បានផុស

នៅ

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​បាត់ដំបង នា​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា នៅក្នុង​ថ្ងៃទី​១២​នេះ ក្រុមគ្រូពេទ្យ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ បន្ថែម​ថ្មី​ចំនួន៤៦នាក់ ដែល​ក្នុងនោះ​ជា​ពលករ​មកពី​ប្រទេស​ថៃ​ចំនួន​៣​នាក់ និង​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​មាន​ចំនួន​៤៣​នាក់ ព្រមទាំង​មាន​អ្នកជា​សះស្បើយ​ចំនួន​៣៣​នាក់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​បាត់ដំបង​បានបង្ហាញ​ទិន្នន័យ​រួម​ឲ្យ​ដឹងថា បើ​គិត​មកទល់នឹង​ថ្ងៃទី​១២ កក្កដា​នេះ ខេត្តបាត់ដំបង​ មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​សរុប​ចំនួន ១.៦២០ នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ៧៨៥ នាក់ ស្លាប់​ចំនួន ១១ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនួន ៨២៤ នាក់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម