ព័ត៌មានជាតិ
ក្រសួងអប់រំច្រានចោលព័ត៌មានមិនពិតថាបើកសាលារៀនឡើងវិញនៅថ្ងៃទី១៩ខែកក្កដា
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡានៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានមិនពិតដែលថា ក្រសួងនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

តាមរយៈការបង្ហោះនៅលើផេករបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញក៏បានលើកឡើងថា ក្រសួងអប់រំសូមច្រានចោលនូវព័ត៌មានមិនពិតថា «ក្រសួងអប់រំសម្រេច បើកគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ ២០២១»។
ប្រភពបានបន្តថា ក្រសួងអប់រំនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងប្រើប្រាស់Logoក្រសួងអប់រំដោយមិនមានការអនុញ្ញាត។

សូមជម្រាបថា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលបានផ្ទុះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបិទសាលារៀនទាំងអស់នៅទូទាំងប្រទេសដោយតម្រូវឲ្យសិក្សាតាមរយៈប្រព័ន្ធអនឡាញ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


