Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​មួយរូប​បង្ហើប​ថា លោក សម រង្ស៊ី កំពុង​ប្រមូល​យកលុយ​ពី​អ្នកគាំទ្រ ដាក់ចូល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ PATRIMEA

បានផុស

នៅ

លោក សួន សេរី​រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទ និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា បាន​អះអាង​នៅថ្ងៃ​នេះ​ថា មកដល់ពេលនេះ លោក សម រង្ស៊ី កំពុង​ប្រមូល​យកលុយ​ពី​អ្នកគាំទ្រ ក៏ដូចជា​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ មូ​លនិធិ​បោក​ចូល​ស្រុក ៩ វិ​ច្ឆិ​កា និង​មូ​លនិ​ធិ​បោក​លក់​នាឡិកាដៃ ទៅ​ដាក់ចូល​វិនិយោគ​ជា​ទ្រព្យ​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ PATRIMEA ដែលមាន​អាសយដ្ឋាន​នៅ​ប្រទេស​បារាំង​។

លោក សួន សេរី​រដ្ឋា លើក​ឡើង​ថា តាម​ប្រភព​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹងថា បុគ្គល សម រង្ស៊ី បាន​ប្រមូល​យកលុយ​ពី​អ្នកគាំទ្រ ទាំង​មូ​លនិធិ​ទូរទស្សន៍​ព្រះអាទិត្យ មូ​លនិធិ​ចូល​ស្រុក ៩ វិ​ច្ឆិកា និង​ចុងក្រោយ​មូ​លនិធិ​បោក​លក់​នាឡិកាដៃ ទាំងអស់​យក​ទៅ​ដាក់​ចូល​វិនិយោគ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ជាមួយនិង​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះ ក្រុមហ៊ុន PATRIMEA ដែលមាន​អាសយដ្ឋាន​នៅ (Gestion de patrimoine) 91, Rue Faubourg St Honoré 75008 PARIS Tél. 01.83.62.38.72 ប្រទេស​បារាំង។

​ប្រភព​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន PATRIMEA ជា​ក្រុមហ៊ុន​ជំនាញ​វិនិយោគ​ទ្រព្យសម្បត្តិ លុយកាក់​ដែល​ប្រមូល​បានមកពី​បរទេស និង​ជំនាញ​ចំពោះ​អ្នក​វិនិយោគ​នៅ​បរទេស ឬ​យក​លុយ​មកពី​បរទេស ដែល​គ្មាន​ប្រភព​ទទួល ឬ​ប្រភព​ចំណូល​ច្បាស់លាស់​។

បើ​តាម​ប្រភព​នោះ “​នេះ​មិនមែនជា​លើក​ទី​១ ទេ​ដែល​អ្នកឃ្លាំមើល​របស់​យើង​បានឃើញ​បុគ្គល​នេះ ចេញចូល​ក្រុមហ៊ុន PATRIMEA នេះ​ដោយមាន​កាន់​ចង់​វេច​ខ្ចប់ (​វេច​លុយ​) មកជា​មួយ​តាំងពី​សម័យ​រៃអង្គាស​លុយ​ថា​យក​យក​ជួយ​កម្មករ​ធ្វើបាតុកម្ម និង​រៃអង្គាស​លុយ​ថា យកមក​ជួយ​គ្រួសារ​លោក កែម ឡី ជាដើម ។ ពោលគឺ​ការ​រៃអង្គាស​លុយ​ពី​ខ្មែរ​នៅ​ក្រៅ​ស្រុក​គ្រប់​ព្រឹត្តិការណ៍ ក្រោម​រូបភាព​យក​មក​ជួយ​គ្រួសារ​ជនរងគ្រោះ​នោះ គឺ​បុគ្គល​នេះ និង​បក្ខពួក​មិនដែល​យកលុយ​ដែល​រៃអង្គាស​បានមក​នោះ មក​ជួយ​គ្រួសារ​ជនរងគ្រោះ​ទេ ដោយ​គ្រាន់តែ​យក​ខ្មោច​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ​ធ្វើជា​លេស យកទៅ​ធ្វើបុណ្យ​រៃអង្គាស​យកលុយ​ចាយ​ខ្លួនឯង​មួយចំនួន រួច​សល់​មួយចំនួន​យកទៅ​ដាក់ចូល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន PATRIMEA នេះ​ទុកជា​ទ្រព្យ​ឯកជន​របស់ខ្លួន និង​ក្រុម​បក្ខពួក​ប៉ុណ្ណោះ​”​។

​គួរ​រំលឹកថា មួយរយៈ​ចុងក្រោយ​នេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ប្រតិកម្ម​រឿង​បាត់​លុយ​មូ​លនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ប្រមាណ​៧០​ម៉ឺន​ដុល្លារ មិនដឹង​ទៅណា បូល​រួម​ទាំង​មូ​លនិធិ​វិល​ចូល​ស្រុក ៩ វិ​ច្ឆិកា ថែមទៀត ប៉ុន្តែ​ប្រតិកម្មនេះ មិន​មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បំភ្លឺ​នោះ​ទេ រាប់ទាំង​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខ​ហួរ និង​លោក កឹម សុខា ផង​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម