ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កបន្ថែមទៀត សម្រាប់ពលករត្រឡប់មកពីប្រទេសថៃ
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ និងជួសជុល ព្រមទាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាប្រធានអនុគណៈគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមទៀត អោយបានលឿនទាន់សភាពការណ៍ សម្រាប់ដាក់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom កាលពីថ្ងៃសុក្រ ទី៩ ខែកក្កដា សម្តេចបានបញ្ជាក់ថា ពលករមកពីប្រទេសថៃលើកនេះវិជ្ជមានកូវីដ១៩ច្រើនណាស់ មិនដូចពេលមុនទេ។ សម្តេចបញ្ជាក់ថា លើកមុនមកពីប្រទេសថៃ១០០០នាក់ រកឃើញកូវីដមានត្រឹមតែ២០ ឬ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មក៣០០នាក់ រកឃើញកូវីដឡើងជាង១០០នាក់ទៅហើយ។ មក៥០០នាក់ រកឃើញឡើងជិត២០០នាក់ ហើយប្រមូលផ្តុំទៅលើខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ជាមួយគ្នានោះសម្តេចបានប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំទប់ស្កាត់ឲ្យបាន។

ទាក់ទងបញ្ហានេះ សម្តេចក៏បានបញ្ជាក់ដែរថា ការរកឃើញជំងឺកូវីដ១៩បម្លែងខ្លួនថ្មី ឬ Delta គឺនៅក្នុងការនាំចូលទាំងអស់ មិនទាន់រាលដាលចូលក្នុងសហគមន៍ទេ ហើយជាក់ស្តែង ជំងឺកូវីដ១៩ បម្លែងខ្លួនថ្មី ឬ Delta នេះកន្លងមកត្រូវបានរកឃើញ លើអ្នកដែលធ្វើដំណើរមកពីប្រទេសថៃ ដូច្នេះសម្តេចបានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើបញ្ហានេះ៕
ដោយ ៖ កោះកែវ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


