ព័ត៌មានជាតិ
កំពុងច្រូតស្មៅគោ ស្រាប់តែរន្ទះបាញ់ ស្លាប់នៅកណ្តាលវាលស្រែ
បាត់ដំបង ៖ គ្រោះធម្មជាតិបានផ្តាច់ជីវិតបុរសម្នាក់តាមរយៈរន្ទះបាញ់បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈបុរសជាជនរងគ្រោះកំពុងច្រូតស្មៅនៅវាលស្រែក្បែរភូមិ ស្របពេលកំពុងមានផ្គរនិងផ្លេកបន្ទោរខ្លាំងមេឃរកភ្លៀងក៏ត្រូវរន្ទះបាញ់ឲ្យដួលនៅនឹងស្រែស្លាប់ភ្លាមៗ តែម្តង។
សមត្ថកិច្ចឲ្យដឹងថា ករណីបុរសម្នាក់គ្រោះថ្នាក់ដោយគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែក្នុងក្រុមទី០៨ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សីខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះឈាន ឆាយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបញ្ជាក់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានកាន់កណ្តៀវចេញទៅច្រូតស្មៅគោនៅវាលស្រែ ដែលនៅជិតភូមិស្របពេលមេឃរកភ្លៀងផ្តើមមានផ្គរខ្លាំងលាយឡំនិងផ្លេកបន្ទោរហើយមេឃក៏រកធ្លាក់ភ្លៀងលុះទឹកភ្លៀងមិនទាន់ធ្លាក់ផង ក៏ស្រាប់តែឮស្នូរសម្លេងរន្ទះបាញ់ដូចផ្ទុះគ្រាប់មីនត្រង់ចំណុចជនរងគ្រោះកំពុងច្រូតស្មៅហើយអ្នកភូមិក៏បាននាំគ្នាសម្លឹងមើលទៅជនរងគ្រោះហើយមិនបានឃើញសកម្មភាពជនរងគ្រោះច្រូតស្មៅទៀតក៏នាំគ្នាសង្ស័យរួមនឹងក្រុមគ្រួសារផងក៏នាំគ្នាទៅមើលស្រាប់តែឃើញជនរងគ្រោះដួលនៅនឹងស្រែក៏នាំគ្នាឆោឡោជួយសង្គ្រោះតែគ្មានលទ្ធផល។
ក្រោយសមត្ថកិច្ចចុះពិនិត្យសាកសពបានសន្និដ្ឋានថា ជនសង្ស័យពិតជាស្លាប់ដោយរន្ទះបាញ់ខណៈមានផ្គរនិងរន្ទះខ្លាំងស្របពេលជនរងគ្រោះកាន់កណ្តៀវនៅនឹងដៃដែលមានជាតិដែកផងក៏ឆ្លងចរន្តបង្កជារន្ទះបានបាញ់ចំតែម្តង ហើយសាកសពក៏បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


