ព័ត៌មានជាតិ
រដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ ៣ខែទៀត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ ដែលមានរយៈពេល៣ខែជាបន្តទៀត គឺខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយសម្រាលការលំបាក់របស់ប្រជាពលរដ្ឋ។

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកក្កដានេះថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ដែលមានគ្រួសារក្រីក្រសរុបចំនួនប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ២លាន៨សែននាក់ កំពុងទទួលផលបើកប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។

លោក បានបន្តថា ដោយសាររដ្ឋាភិបាលមើលឃើញពីស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩នៅបន្ត និងបានប៉ះពាល់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះនោះ ទើបរាជរដ្ឋាភិបាលបានសម្រេចបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ត៣ខែទៀត គឺខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១។
បើតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថារយៈពេលអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការវិវត្តន៍ជាក់ស្តែង៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


