ព័ត៌មានជាតិ
មកដឹងប្រាក់ចំណូលពលរដ្ឋម្នាក់ៗ (GDP Per Capita) តាមបណ្តារាជធានីខេត្តទាំង ២៥
របាយការណ៍ពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥។

ផ្អែកតាមទិន្នន័យឆ្នាំ ២០២២ ខេត្តព្រះសីហនុដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រដ៏សំខាន់ ចំណូលសម្រាប់ពលរដ្ឋម្នាក់ក្នុងខេត្តនេះគឺខ្ពស់ជាងបណ្ដារាជធានីខេត្តផ្សេងទៀត។ ខេត្តព្រះសីហនុដែលជាខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រ ចំណូលសម្រាប់ពលរដ្ឋម្នាក់មានចំនួន ៤ ៦០២ ដុល្លារ។
ក្នុងរបាយការណ៍ ក៏បង្ហាញខេត្តដែលចំណូលពលរដ្ឋមានកម្រិតទាបជាងគេគឺខេត្តឧត្តរមានជ័យ ដែលចំណូលសម្រាប់ពលរដ្ឋម្នាក់មានចំនួន ១ ០០០ ដុល្លារ។
មន្រ្តីនៅវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានគូសបញ្ជាក់ថា ការគណនាកម្រិតប្រាក់ចំណូលសម្រាប់ប្រទេសមួយឬតំបន់មួយ គឺផ្អែកទៅតាមសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិ ហើយប្រាក់ចំណូលក៏មិនស្មើគ្នានោះដែរសម្រាប់មនុស្សម្នាក់។ ការគណនាប្រាក់ចំណូលពលរដ្ឋក្នុងតំបន់ឬខេត្តមួយ អាស្រ័យតាមទំហំសេដ្ឋកិច្ចក្នុងខេត្តឬតំបន់នោះ។
ខាងក្រោមជាទិន្នន័យប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗនៅតាមរាជធានីខេត្តទាំង ២៥ ដែលរៀបចំតាមលំដាប់លំដោយពីខ្ពស់មកទាប៖
-ខេត្តព្រះសីហនុ មានចំនួន ៤ ៦០២ ដុល្លារ
-រាជធានីភ្នំពេញ មានចំនួន ៣ ៩១៥ ដុល្លារ
-ខេត្តកណ្តាល មានចំនួន ២ ១៦១ ដុល្លារ
-ខេត្តមណ្ឌលគិរី មានចំនួន ២ ១២៣ ដុល្លារ
-ខេត្តបាត់ដំបង មានចំនួន ១ ៨៧២ ដុល្លារ
-ខេត្តកំពង់ស្ពឺ មានចំនួន ១ ៨៥១ ដុល្លារ
-ខេត្តកោះកុង មានចំនួន ១ ៨៣៩ ដុល្លារ
-ខេត្តកំពត មានចំនួន ១ ៨២៥ ដុល្លារ
-ខេត្តស្វាយរៀង មានចំនួន ១ ៦៨៧ ដុល្លារ
-ខេត្តកំពង់ចាម មានចំនួន ១ ៦៧៥ ដុល្លារ
-ខេត្តកំពង់ឆ្នាំង មានចំនួន ១ ៦៤៣ ដុល្លារ
-ខេត្តតាកែវ មានចំនួន ១ ៦០៦ ដុល្លារ
-ខេត្តត្បូងឃ្មុំ នចំនួន ១ ៥៩៧ ដុល្លារ
-ខេត្តស្ទឹងត្រែង មានចំនួន ១ ៥៨៧ ដុល្លារ
-ខេត្តសៀមរាប មានចំនួន ១ ៥៦៥ ដុល្លារ
-ខេត្តបន្ទាយមានជ័យ មានចំនួន ១ ៤៣៦ ដុល្លារ
-ខេត្តពោធិ៍សាត់ មានចំនួន ១ ៤៣៤ ដុល្លារ
-ខេត្តរតនគិរី មានចំនួន ១ ៤២៦ ដុល្លារ
-ខេត្តប៉ៃលិន មានចំនួន ១ ៤០៥ ដុល្លារ
-ខេត្តក្រចេះ មានចំនួន ១ ៣៧៣ ដុល្លារ
-ខេត្តព្រៃវែង មានចំនួន ១ ៣៦៣ ដុល្លារ
-ខេត្តកែប មានចំនួន ១ ២៤៩ ដុល្លារ
-ខេត្តកំពង់ធំ មានចំនួន ១ ២៤៨ ដុល្លារ
-ខេត្តព្រះវិហារ មានចំនួន ១ ១២៥ ដុល្លារ
-ខេត្តឧត្តរមានជ័យ មានចំនួន ១ ០០០ ដុល្លារ
គួរបញ្ជាក់ថា របាយការណ៍នេះគិតត្រឹមឆ្នាំ ២០២២ ខណៈឆ្នាំ ២០២៣ វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការមិនទាន់បញ្ចេញរបាយការណ៍ជាផ្លូវការនៅឡើយទេ។ ទិន្នន័យអាចមានការប្រែប្រួលអាស្រ័យតាមកំណើនឬការថយចុះនៃសេដ្ឋកិច្ចរបស់រាជធានីខេត្តនីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


