ព័ត៌មានជាតិ
បន្លំខ្លួនក្នុងរថយន្តសង្គ្រោះដឹកអ្នកជំងឺកូវីដ តម្រួតថៃចាប់បានពលករខ្មែរជាង១០នាក់
ពកលករខ្មែរប្រមាណជាង១០នាក់ រួមជាមួយរថយន្តចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ជារថយន្តសង្គ្រោះបន្ទាន់ ត្រូវបានក្រុមតម្រួតប្រចាំខេត្តច័ន្ទបុរី ស្ទាក់ចាប់បាន បន្ទាប់ពីមានការសង្ស័យថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់នោះ មិនមែនជាអ្នកជំងឺកូវីដ-១៩ ។

ការឃាត់រថយន្តទាំង២គ្រឿងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលរថយន្តទាំង២គ្រឿងនេះ គឺទី១ ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ ដោយអ្នកបើកបរមានស្លៀកពាក់ឯកសណ្ឋានជាគ្រូពេទ្យដើរយកសំណាក ព្រមទាំងបានបើកភ្លើងស៊ីរ៉ែនតាមផ្លូវរហូត។ ដោយឡែក១គ្រឿងទៀត គឺជារថយន្តនីសាន់ ដឹកសម្ភារៈតាមក្រោយ។
បន្ទាប់ពីមានការសង្ស័យសមត្ថកិច្ចថៃបានឃាត់ដើម្បីសុំត្រួតពិនិត្យ ជាលទ្ធផលនៅក្នុងរថយន្តសង្គ្រោះបន្ទាន់គេឃើញមានពលករខ្មែរសរុបចំនួន១៤នាក់ មនុស្សធំ៩នាក់ និងក្មេង៥នាក់ ដោយអ្នកបើកបររថយន្តទាំង២គ្រឿង គឺជាជនជាតិថៃចំនួន៣នាក់ ។

ជនជាតិថៃទាំងនោះបានសារភាពថា ពួកគេស៊ីឈ្នួលដឹកចេញពីខេត្ត ណុនថៈបុរី ឆ្ពោះទៅកាន់ខេត្តច័ន្ទបុរីក្នុងតម្លៃសរុប ២៥,០០០ បាត ដើម្បីអោយពួកគាត់ឆ្លងដែនតាមច្រកបានឡែន ចូលទៅកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែដោយសារតែខេត្ត ណុនថៈបុរី គឺជាតំបន់ក្រហម ទើបសមត្ថកិច្ចថៃ ចាត់អោយក្រុមគ្រូពេទ្យចុះពិនិត្យសំណាកទៅលើពលករទាំង១៤នាក់ ជាលទ្ធផលមាន៥នាក់ មានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន នេះត្រូវបានដាក់អោយក្រុមគ្រូពេទ្យព្យាបាល និងឃុំខ្លួនដើម្បីធ្វើចត្តាឡីស័ក ដោយឡែកជនជាតិថៃទាំង ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


