ព័ត៌មានជាតិ
ទូតកម្ពុជានៅជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរមានការប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ ប្រភេទថ្មី Delta
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រកបការងារ និងសិក្សារៀនសូត្រនៅប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនប្រភេទថ្មី Delta។

ការអំពាវនាវនេះធ្វើឡើង ស្របទៅនឹងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា គិតត្រឹមពេលនេះវីរុស COVID-19 បម្លែងថ្មី Delta កំពុងបង្ករការរាតត្បាតខ្លាំង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន ១១១ហើយ ដោយវានឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរ ពាសពេញពិភពលោកតែម្តង នៅប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។

យោងតាមសេចក្តីជួនដំណឹងរបស់ស្ថានទួតបានឱ្យដឹងថា ក្នុងនោះស្ថានទូតក៏ណែនាំបងប្អូន កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះ ប្រសិនបើពុំមានការចាំបាច់ព្រោះអាចមានហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ។
ស្ថានទូតក៏សំណូមពរពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


