ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រៃវែង បិទខ្ទប់ភូមិមួយក្នុងស្រុកកំចាយមារ ក្រោយផ្ទុះជំងឺកូវីដខ្លាំង
រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបិទខ្ទប់ភូមិ ព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០០ ថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រោរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ច្រើន។

រដ្ឋបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានកម្មកររោងចក្រកាត់ដេរ អរិន មេនូហ្វេកធឺរីង (ខ្មែរ) ឆ្លងជំងឺកូវីដ-១៩ និងបានឆ្លងចូលក្នុងសហគមន៍ក្នុងស្រុកកំចាយមារ ដែលអាជ្ញាធរ ឃុំ ស្រុក កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ចាត់វិធានការណ៍ជាបន្តបន្ទាប់។ ដោយឡែកក្នុងភូមិ ព្រៃស្ទរ ឃុំស្មោងជើង មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ច្រើនតម្រូវឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់៕
អត្ថបទ ៖ សុខុម



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


