Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង៣ពាន់នាក់ទៀត ដែលព្យួរការងារដោយសារជំងឺកូវីដ

បានផុស

នៅ

​​រាជរដ្ឋាភិបាល​បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត សរុប​ចំនួន៣,១៨០ នាក់ នៅ​រោងចក្រ សហគ្រាស ចំនួន​៣២​ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

យោង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៦៣​ ចុះ​ថ្ងៃទី​១៥ ខែ​កក្កដា​ បានឱ្យដឹងថា​ ចំពោះ​ការបើក​ប្រាក់ឧបត្ថម្ភ​នេះ ​រាជរដ្ឋាភិបាល​ធ្វើឡើង​តាមរយៈ​ធនាគារ​វី​ង​ ដែល​ផ្ញើ​សារ​ចូលទៅក្នុង​ទូរស័ព្ទដៃ​របស់​កម្មក​រ​និយោជិត ​ដែល​បានផ្តល់​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​ និង​សហគ្រាស​នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ឧបត្ថម្ភ​នេះ​ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃនៃ​ការព្យួរ​កិច្ចសន្យាការងារក្នុង​នោះ​ចំនួន​៦០,៧៥០​រៀល​ ស្មើនឹង​១៥​ដុល្លារ​អាមេរិក​ សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​ចំនួន​១២១,៥០០​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​១១​ថ្ងៃដល់​២០​ថ្ងៃ​ និង​១៦២,០០០​រៀល​ ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​២១​ថ្ងៃ​ដល់​១​ខែ​។​

ក្រសួង​បាន​រំលឹកថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បង ប្អូន​ខក​ខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃបន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ដោយ​ត្រូវយក​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះហើយ​រាល់​ការបើកប្រាក់​នេះ​គឺ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​។​

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​៣២​នេះមិនបាន​ទទួល​សារ ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែមឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​ជាបន្ទាន់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម