ព័ត៌មានជាតិ
មិនត្រូវលាក់លៀមទេ តេស្តមានកូវីដ កម្រិតស្រាល ឬគ្មានរោគសញ្ញា សូមរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់
អ្នកតេស្តមានកូវីដ ១៩ កម្រិតស្រាលឬគ្មានរោគសញ្ញាដែលកំពុងព្យាបាលនៅផ្ទះ សូមរាយការណ៍ទៅសមត្ថកិច្ច ដើម្បីផ្តល់ការគាំទ្រចាំបាច់ និងការជួយសង្គ្រោះទាន់ពេលបើសិនមានបញ្ហាកើតឡើង។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកកាសែតថា ក្រោយពីរដ្ឋាភិបាលបានចេញគោលការណ៍អនុញ្ញាតិឲ្យអ្នកជំងឺកម្រិតស្រាល អាចសម្រាកព្យាបាលនៅផ្ទះ អាជ្ញាធរនៅតែមានការទទួលខុសត្រូវក្នុងការផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភតាមតម្រូវការរបស់អ្នកជំងឺ។

លោកបានថ្លែងបញ្ជាក់ថា ករណីអ្នកជំងឺកម្រិតស្រាល ឬគ្មានរោគសញ្ញាដែលធ្វើតេស្តមានវិជ្ជមាន ត្រូវតែរាយការណ៍ទៅមន្រ្តីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានមិនត្រូវលាក់លៀមនោះទេ។
លោកថា ការរាយការណ៍ដើម្បីអាជ្ញាធរកត់ត្រាទុក និងអាចផ្តល់ការប្រឹក្សាពីការថែទាំឲ្យបានត្រឹមត្រូវ និងការផ្តល់ជំនួយឧបត្ថម្ភតាមតម្រូវការចាំបាច់។ ជាមួយគ្នានេះ ការផ្តល់ព័ត៌មានអាចជួយអ្នកជំងឺក្នុងស្ថានភាពអាសន្នណាមួយ អាចជួយសង្រ្គោះទាន់ពេលវេលា។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងដែរថា អាជ្ញាធរនឹងដាក់ស្លាកតាមផ្ទះពេលមានអ្នកជំងឺកំពុងព្យាបាលតាមផ្ទះ ដើម្បីជូនដំណឹងក្រើនរំលឹកដល់អ្នករស់នៅជុំវិញចូលរួមតាមដាន ឬរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានករណីមានអ្នកល្មើស ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ។
លោកបន្តថា សមាជិកគ្រួសារក្នុងដំបូលផ្ទះតែមួយ ក្នុងពេលមានអ្នកជំងឺសម្រាកព្យាបាល ហាមដាច់ខាតការចេញដំណើរទៅក្រៅមិនថាប្រកបអាជីវកម្ម ឬការដើរហើរគោលដៅណាមួយ។ ជាមួយគ្នានេះ ទាំងអ្នកប៉ះពាល់ទាំងអ្នកជំងឺត្រូវដាក់ខ្លួន ១៤ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាល។ លោកក៏លើកឡើងពីទិដ្ឋភាពផ្លូវច្បាប់មានការដាក់ទោសវិន័យ សម្រាប់អ្នកល្មើសអាចពិន័យជាទឹកប្រាក់និងជាប់ពន្ធនាគារ។
ក្នុងសេចក្តីប្រកាសចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលឬគ្មានរោគសញ្ញាក្នុងរាជធានីភ្នំពេញ អាចទទួលការព្យាបាលដាច់ដោយឡែកនៅផ្ទះដោយខ្លួនឯង ក្រោមការផ្តល់ប្រឹក្សាពីគ្រូពេទ្យ និងគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានតាមនីតិវិធីប្រតិបត្តិស្តង់ដារថ្មី។ ការដាក់ចេញគោលការណ៍ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្យាបាលនៅផ្ទះ ដើម្បីជួយសម្រាលបន្ទុករបស់ក្រុមគ្រូពេទ្យនិងថវិកាចំណាយរបស់រដ្ឋ ស្របពេលស្ថានភាពរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីមួយនេះមិនមានសញ្ញាថមថយ។
ដោយឡែកថ្មីៗនេះ រដ្ឋាភិបាលក៏បានដាក់ចេញឱ្យអនុវត្តគោលការណ៍ណែនាំការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមស្ថាប័នរដ្ឋ និងឯកជន ដើម្បីអាចកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេល ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការប្រឈមរលកទី ៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និងបានបន្តគំរាមកំហែងដល់សុខុមាលភាពប្រជាជន និងប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


