ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក ទទួលបានអំណោយពីអាជ្ញាធរខេត្ត
ជំនន់ទឹកភ្លៀងដែលបន្តធ្លាក់ជាប់ៗគ្នាក្នុងតំបន់ព្រំដែន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្កឲ្យផ្ទះពលរដ្ឋគិតមកត្រឹមថ្ងៃ១៦ ខែកក្កដា នេះ មានចំនួន៦៥៦ខ្នងផ្ទះ ដែលបានរងផលប៉ះពាល់។
អាជ្ញាធរស្រុកប្រាប់ថា រហូតមកដល់ពេលនេះ បានវិលទៅរកសភាពធម្មតាវិញហើយ ចំណែកប្រជាពលរដ្ឋដែលភៀសខ្លួនរកទីទួលមានសុវត្តិភាពក៏បានវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ខ្លួនរៀងៗខ្លួនវិញដែរ។

ជំនន់រយះពេលខ្លីនេះ ទឹកក៏បានស្រកចុះទៅវិញជាបណ្តើរៗ មកដល់ពីថ្ងៃទី១៥ និង១៦ខែកក្កដានេះ ទឹកដែលជន់បានបន្តស្រកចុះអស់ទាំងស្រុង វិលទៅរកសភាពធម្មតាវិញហើយ ចំណែកប្រជាពលរដ្ឋជាច្រើនគ្រួសារដែលអាជ្ញាធរបង្ខំចិត្តជន្លៀសដឹកជញ្ជូនចេញទាំងយប់នោះ បច្ចុប្បន្ននេះអាជ្ញាធរក៏ដូចជាពលរដ្ឋខ្លួនឯងបានរៀបចំវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ខ្លួនរៀងៗខ្លួនវិញដែរ។

លោក យ៉ាន ឧត្តម មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលធ្លាក់ជាប់ៗគ្នាជាច្រើន ពិសេសនៅថ្ងៃទី១៤ បានបណ្តាលឲ្យជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងជោរជន់លិចលំនៅស្ថាន និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងហិកតា រហូតមកដល់ពេលនេះបានវិលទៅរកសភាពធម្មតាវិញហើយ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលភៀសខ្លួនរកទីទួលមានសុវត្តិភាពក៏បានវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ខ្លួនរៀងៗខ្លួនវិញផងដែរ។

ជំនន់ទឹកភ្លៀងដែលធំហើយធ្លាក់គ្របដណ្តប់លើមូលដ្ឋានស្រុកភ្នំព្រឹកកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះបានបង្កការប៉ះពាល់ដល់ឃុំចំនួន៤ ក្នុងនោះបានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៦៥៦ខ្នងរងការជន់លិចនិង៧៤គ្រួសារត្រូវជន្លៀសខ្លួនចាកចេញទៅរកទីទួលមានសុវត្ថិភាពក្រៅពីនេះថែមទាំងបានបណ្តាលអោយដាច់លូរប្រអប់អស់ចំនួន២កន្លែងដាច់ខូចផ្លូវគ្រួសក្រហមចំនួន២កន្លែងនៅចំណុចស្រែ១០០ ក្នុងភូមិបួរ ឃុំបួរ ប្រវែងប្រមាណ៣០០ម៉ែត្រ និងនៅតំបន់ភូមិអូរជ្រៃឃុំបារាំងធ្លាក់ប៉ះពាល់ផ្លូវប្រវែង១៥០ម៉ែត្រផងដែរ។

ឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលបានរបាយការណ៍ស្តីពីជំនន់ទឹកភ្លៀងជន់លេចឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក កាលពីថ្ងៃទី១៤ ខែកក្ដដា សម្តេចក្រឡាហោម ស ខេងបានផ្តល់អនុសាសន៍ឲ្យក្រុមក្រឡាហោមមនុស្សធម៌ បាត់ដំបង ចុះចែកគ្រឿងឧបភោគបរិភោគជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៦៤គ្រួសារ នៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកតាមរយះក្នុងការដឹកនាំដោយលោក ងួន រតនះ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនផងក្នុងការចុះចែកនិងសួរសុខទុក្ខពលរដ្ឋដែលកំពុងរងគ្រោះ។

អំណោយដែលត្រូវបានចុះចែកដល់ពលរដ្ឋរងគ្រោះនាពេលនោះរួមមាន:ក្នុងមួយគ្រួសារទទូលបានអង្ករ១ការ៉ុង,មី១កេះតូច,ត្រីខ១យូរ,ទឹកត្រីទឹកសុីអុីវ១យូរទឹកបរិសុទ្ធ៥យូររួមនិងម៉ាស់អាល់កុលមួយចំនួនផង៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


