ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារធំមួយនៅខេត្តសៀមរាប ប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ជាលើកដំបូង
មន្ទីរពេទ្យកុមារបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ដែលធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់មន្ទីរពេទ្យ។

នៅថ្ងៃនេះកម្ពុជាបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៨៨៦ នាក់ និងមានមនុស្សស្លាប់ចំនួន២៧នាក។ ដោយឡែកសម្រាប់ខេត្តសៀមរាបរកឃើញករណីឆ្លង ថ្មីចំនួន១២០នាក់ និងជាសះស្បើយ ចំនួន៤៩នាក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១
ប្រភពពីមន្ទីរពេទ្យកុមារអង្គរឱ្យដឹងថា កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ៕

សូមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ!
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


