ព័ត៌មានជាតិ
ពលរដ្ឋចំនួន៦ឃុំ ក្នុងស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៦ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ គឺបានចាប់ដំណើរការហើយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីតាំងចំនួន០២ គឺ ៖ ទីតាំងទី១. នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របីរៀល ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម និងទីតាំងទី២. នៅក្នុងបរិវេណសាលាបឋមសិក្សាដូនរាជ្យ ស្ថិតក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ដែលជាជំហានទី១ ។ ដោយឡែកចំពោះឃុំ៦ទៀត ដែលជាជំហានទី២ ក្រុមការងារនឹងរៀបចំជាបន្តបន្ទាប់ទៀត និងជូនដំណឹងនៅពេលក្រោយ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងដ៏កាចសាហាវនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តិនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមគោលដៅទីតាំងនីមួយៗ សូមកុំប្រជៀត និង កុំដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកនេះ ក៏ដូចជាខេត្តសៀមរាបទាំងមូល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា ក្រោមគោលការណ៍ស្ម័គ្រចិត្ត ។

លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ទៀតថា មុនពេលបងប្អូនទៅចាក់វ៉ាក់សាំង សូមទំនាក់ទំនងជាមួយមេភូមិ ឬឃុំ ដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំដែលបងប្អូនរស់នៅ ហេតុនេះក្នុងនាម រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការក្នុងការអនុវត្តនូវវិធានការខាងលើឱ្យខ្ជាប់ខ្ជួន ដើម្បីសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសការកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីយើងរស់រានមានជីវិតដូចកាលពីមុន ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


