Update : សត្វ​ខ្លាពពក​ ដ៏កម្រ ដែល​ជាប់អន្ទាក់​នៅខេត្តកំពត​ កំពុង​ព្យាបាល​នៅ​ភ្នំតាម៉ៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Update : សត្វ​ខ្លាពពក​ ដ៏កម្រ ដែល​ជាប់អន្ទាក់​នៅខេត្តកំពត​ កំពុង​ព្យាបាល​នៅ​ភ្នំតាម៉ៅ

បានផុស

នៅ

ខ្លាពពកមួយក្បាលដែលរបួសជើងក្រោយទាំងពីរនិង ជើងមុខមួយម្ខាងដោយសារអន្ទាក់ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃនាំយកមកឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះព្យាបាល។ នេះបើតាមទំព័រហ្វេសបុក​ផ្លូវការ​សួន​សត្វភ្នំតាម៉ៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​ផង​បាន​សម្រេច​ទិញ​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ពី​អ្នក​ដាក់​អន្ទាក់​ ដើម្បី​លែង​ចូល​ក្នុង​ព្រៃ​វិញ​។​

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាល​ពី​រសៀលថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២១ លោក​បាន​ទទូល​ដំណឹង​ថា​មាន​អ្នក​ឃុំស្ទឹងកែវ ស្រុកទឹកឈូ បាន​ដាក់​អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយ​អនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទើប​លោក ​និង​មន្ត្រីក្រោមឱវាទមួយចំនួន សម្រេច​ទិញ​សត្វ​កម្រ​មួយ​ក្បាល​នេះ​ ដើម្បី​យក​ទៅ​លែង​ចូលក្នុងព្រៃវិញ។

ខ្លា​ពពក​ជា​ប្រភេទសត្វដ៏កម្រ​ ដែល​កំពុង​ប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយ​សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែល​ជា​ប្រភេទ​សត្វ​ងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅ​ប្រទេស​បង់ហ្លាដេស សិង្ហបូរី និង​តៃវ៉ាន់ទៅហើយ។ ដោយ​ឡែក​នៅ​កម្ពុជា ខ្លា​ពពក​មាន​វត្តមាន​នាភូមិភាគឦសាន និរតី និង​ភាគខាងជើងនៃប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services